2.8 KiB
2.8 KiB
អើរ៉ាម ជនជាតិអើរ៉ាម ភាសាអារ៉ាម
«អើរ៉ាម» ជាឈ្មោះរបស់បុរសពីនាក់នៅក្នុងគម្ពីរសម្ព័ន្ធមេត្រីចាស់។ ហើយវាក៏ជាឈ្មោះរបស់តំបន់នៅខាងជើងស្រុកកាណាន បច្ចុប្បន្ននេះ ជាទីតាំងរបស់ប្រទេសស៊ីរី។
- មនុស្សដែលរស់នៅអ៊ើរ៉ាម ត្រូវបានគេស្គាល់ថាជា «ជនជាតិអ៊ើរ៉ាម» ហើយនិយាយភាសា «អារ៉ាម»។ ព្រះយេស៊ូ និងសាសន៍យូដាផ្សេងទៀតនៅសម័យរបស់ព្រះអង្គ ក៏និយាយភាសាអារ៉ាម ដែរ។
- កូនរបស់លោកសិមម្នាក់ឈ្មោះថា អ៊ើរ៉ាម។ ហើយក៏មានបុរសផ្សេងទៀតឈ្មោះអ៊ើរ៉ាមដែរ គាត់ជាក្មួយរបស់នាងរេបេកា។ ប្រហែលជាតំបន់របស់អ៊ើរ៉ាមនោះក៏ជាឈ្មោះដែលដាក់តាមឈ្មោះរបស់បុរសទាំងពីរនាក់នេះ។
- ក្រោយមក គេស្គាល់អ៊ើរ៉ាមដោយសារឈ្មោះជាភាសាក្រិកថា «ស៊ីរី»។
- ពាក្យថា «ប៉ាដាន់ អ៊ើរ៉ាម» មានន័យថា «វាលរាបអ៊ើរ៉ាម» ដែលមានទីតាំងនៅភាគខាងជើងនៃអ៊ើរ៉ាម។
- មានសាច់ញាតិរបស់លោកអ័ប្រាហាំខ្លះរស់នៅក្នុងក្រុងខារ៉ានដែលមានទីតាំងនៅក្នុង «ប៉ាដាន់ អ៊ើរ៉ាម»។
- នៅក្នុងគម្ពីរសម្ព័ន្ធមេត្រីចាស់ ពេលខ្លះពាក្យថា «អ៊ើរ៉ាម» និង «ប៉ាដាន់ អ៊ើរ៉ាម» សំដៅទៅលើតំបន់តែមួយ។
- ពាក្យថា «អើរ៉ាម ណាហារេម» អាចមានន័យថា «ទន្លេពីរ របស់អើរ៉ាម»។ តំបន់នេះ មានទីតាំងនៅក្នុងផ្នែងខាងជើងនៃស្រុកមេសូប៉ូតាមា និងនៅភាគខាងត្បូងនៃ «ប៉ាដាន់ អ៊ើរ៉ាម»។