km_tw/bible/names/arabia.md

2.3 KiB

ប្រទេសអារ៉ាប់ ជនជាតិអារ៉ាប់

ប្រទេសអារ៉ាប់គឺជាជ្រោយដ៏ធំនៅក្នុងពិភពលោក គ្រប់ដណ្តប់ជិត ៣,០០០,០០០គីឡូម៉ែត្រក្រឡា។ វាមានទីតាំងនៅភាគអាគ្នេយ៍នៃប្រទេសអ៊ីស្រាអែល ហើយមានព្រំប្រទល់ជាមួយនឹងសមុទ្រក្រហម សមុទ្រអារ៉ាប់ និងឈូងសមុទ្រពើស៊ី។

  • ពាក្យថា «ជនជាតិអារ៉ាប់» សំដៅលើអ្នកដែលរស់នៅក្នុងទឹកដីអារ៉ាប់ ឬ អ្វីៗដែលទាក់ទងនឹងប្រទេសអារ៉ាប់។
  • មនុស្សដែលរស់នៅទីនោះដំបូងគេបំផុតគឺជាកូន​ចៅ​របស់លោកសិម។​ ហើយអ្នកដែលរស់នៅក្នុងទឹកដីអារ៉ាប់ដំបូងគេផ្សេងទៀតគឺកូនប្រុសរបស់លោកអ័ប្រាហាំ អ៊ីស្មាអែល និងពួជពង្សរបស់គាត់នឹងពូជពង្សរបស់លោកអេសាវផងដែរ។
  • តំបន់រហោស្ថាន ដែលជនជាតិអ៊ីស្រាអែលវង្វេងអស់រយៈពេល៤០ឆ្នាំនោះមានទីតាំងនៅក្នុងប្រទេសអារ៉ាប់នេះឯង។
  • បន្ទាប់ពីបានទទួលជឿព្រះយេស៊ូ សាវកប៉ុលបានចំណាយពេលពីរបីឆ្នាំនៅក្នុងទីរហោស្ថានរបស់ប្រទេសអារ៉ាប់នេះឯង។
  • នៅក្នុងសំបុត្ររបស់គាត់ផ្ញើទៅកាន់គ្រិស្តបរិស័ទនៅកាឡាទី លោកប៉ុលបាននិយាយពីភ្នំស៊ីណាយមានទីតាំងនៅក្នុងប្រទេសអារ៉ាប់។