km_tw/bible/names/aquila.md

1.6 KiB

អ័គីឡា

អ័គីឡាជាគ្រិស្តបរិស័ទសាសន៍យូដាមកពីស្រុក​ប៉ុន‌តុស ជាតំបន់មួយដែលនៅផ្នែកខាងត្បូងនៃឆ្នេរសមុទ្រខ្មៅ។

  • លោកអ័គីឡា និងនាងព្រីស៊ីលរស់នៅក្រុងរ៉ូម ប្រទេសអ៊ីតាលីមួយរយៈ ប៉ុន្តែ ព្រះចៅអធិរាជក្លូឌាស‌នៃអាណាចក្ររ៉ូម បានបណ្តេញសាសន៍យូដាទាំងអស់ចេញពីរ៉ូម។
  • បន្ទាប់មក លោកអ័គីឡា និងនាងព្រីស៊ីលបានធ្វើដំណើរទៅកាន់កូរិនថូស ជាកន្លែងដែលពួកគេបានជួបជាមួយសាវកប៉ុល។
  • ពួកគេប្រកបរបរជាអ្នកធ្វើតង់ជាមួយលោកប៉ុល ក៏បានជួយគាត់នៅក្នុងដំណើរបេសកម្មរបស់គាត់ផងដែរ។
  • ទាំងលោកអ័គីឡា និងនាងព្រីស៊ីលបានបង្រៀនសេចក្តីពិតអំពីព្រះយេស៊ូដល់អ្នកជឿ ម្នាក់ក្នុងចំណោមអ្នកជឿនោះ មានអំណោយទានៃការបង្រៀនឈ្មោះលោក​អ័ប៉ូឡូស។