km_tw/bible/names/antioch.md

2.4 KiB

អាន់ទីយ៉ូក

អាន់ទីយ៉ូកគឺជាឈ្មោះរបស់ក្រុងពីរនៅក្នុងគម្ពីរសម្ព័ន្ធមេត្រីថ្មី។ មួយនៅក្នុងប្រទេសស៊ីរី ជិតឆ្នេរសមុទ្ឬមេឌីទែរ៉ាណេ។ ហើយមួយទៀតនៅក្នុងអាណាចក្ររ៉ូមក្នុងខេត្តពីស៊ី‌ឌា នៅជិតក្រុងកូឡុស។

  • ក្រុមជំនុំតំបន់នៅអាន់ទីយ៉ូក ស្រុកស៊ីរីជាកន្លែងដំបូងដែលគេហៅអ្នកជឿលើព្រះយេស៊ូថា «គ្រិស្តបរិស័ទ»។ ក្រុមជំនុំនៅទីនោះ ជាក្រុមជំនុំសកម្មក្នុងការចាត់បេសកជនចេញក្រៅ ដើម្បីឈោងចាប់សាសន៍ដទៃ។
  • អ្នកដឹកនាំនៅក្នុងយេរូសាឡិមបានផ្ញើសំបុត្រទៅកាន់អ្នកជឿនៅក្នុងក្រុមជំនុំអាន់ទីយ៉ូកនៅក្នុងស៊ីរី ដើម្បីជួយពួកគេ កុំឲ្យពួកគេធ្វើតាមច្បាប់របស់សាសន៍យូដា ដើម្បីឲ្យបានត្រឡប់ទៅជាគ្រិស្តបរិស័ទ។
  • លោកប៉ុល លោកបាណាបាស និងលោកយ៉ូហាន ម៉ាកុសបានធ្វើដំណើរទៅអាន់ទីយ៉ូក នៅក្នុងពីស៊ីឌា ដើម្បីប្រកាសដំណឹងល្អ។ មានសាសន៍យូដាខ្លះមកពីក្រុងផ្សេងៗនៅទីនោះ បង្កើតឲ្យមានបញ្ហា ហើយព្យាយាមសម្លាប់លោកប៉ុល។ ប៉ុន្តែមានមនុស្សផ្សេងៗជាច្រើនទៀត ទាំងសាសន៍យូដា និងសាសន៍ដទៃ បានស្តាប់សេចក្តីបង្រៀន ហើយជឿលើព្រះយេស៊ូ។