km_tw/bible/names/annas.md

1.8 KiB

អាណ

អាណគឺជាសម្តេចសង្ឃសាសន៍យូដាក្នុងក្រុងយេរូសាឡឹមក្នុងរយះពេល១០ឆ្នាំ ប្រហែលពីឆ្នាំទី៦នៃគសដល់ឆ្នាំទី១៥គស។ បន្ទាប់មកលោកក៏បានដកចេញពីសម្តេចសង្ឃដោយរដ្ឋាភិបាលរ៉ូម ទោះបីជាយ៉ាងណាលោកអាណនៅតែបន្តរជាអ្នកដឹកនាំដែលមានឥទ្ធិពលម្នាក់ក្នុងចំណោមសាសន៍យូដា។

  • លោកអាណគឺជាឪពុកក្មេករបស់លោកកៃផាស គាត់ជាសម្តេចសង្ឃក្នុងពេលដែលព្រះយេស៊ូទ្រង់ធ្វើព័ន្ធកិច្ច។
  • បន្ទាប់ពីសម្តេចសង្ឃចូលនិវត្តន៍ ពួកគេនាំគ្នារក្សាទុកងាររបស់លោកជាមួួយអ្នកដែលមានទំនួលខុសត្រូវនៃមុខតំណែង ដូច្នេះលោកអាណនៅតែបញ្ជាក់ជាសម្តេចសង្ឃក្នុងខណះពេលបូជាចារ្យកៃផាសនិងអ្នកផ្សេងទៀតជាសម្តេចសង្ឃ។
  • ខណះពេលព្រះយេស៊ូត្រូវកាត់ក្តីនៅមុខអ្នកដឹកនាំសាសន៍យូដា នគេបាននាំទ្រង់ទៅលោកអាណមុនគេដើម្បីសាកសួរ។