km_tw/bible/names/amaziah.md

2.2 KiB

អ័ម៉ាស៊ីយ៉ា

អ័ម៉ាស៊ីយ៉ាក្លាយជាស្តេចលើអាណាចក្រនៃស្រុកយូដានៅពេលដែលបិតាទ្រង់ព្រះបាទយូអាសត្រូវបានគេធ្វើឃាដ។

  • ស្តេចអ័ម៉ាស៊ីយ៉ាទ្រង់ឡើងសោយរាជ្យលើស្រុកយូដារយះពេល២៩ឆ្នាំ ពីឆ្នាំ៧៩៦មុនគស ដល់ ៧៦៧មុនគស។
  • ទ្រង់ជាស្តេចល្អ១អង្គ ប៉ុន្តែទ្រង់មិនបានលុបបំបាត់កន្លែងសក្ការៈបូជារបស់ព្រះក្លែងក្លាយតាមទួលខ្ពស់ៗដែលមនុស្សថ្វាយបង្គំនោះទេ។
  • ចុងក្រោយអ័ម៉ាស៊ីយ៉ាបានប្រហារជីវិតបុរសទាំងអស់ដែលជាអ្នកឃុបឃិតក្នុងការធ្វើគត់បិតារបស់ទ្រង់។
  • ទ្រង់បានយកឈ្នះពួកអេដំមដែលជាអ្នកបះបោរប្រឆាំងហើយកពួកគេដាក់អោយស្ថិតនៅក្រោមការត្រួតត្រារបស់អាណាចក្រយូដាវិញ។
  • ទ្រង់បានច្បាំងនឹងស្តេចយ៉ូអាសនៃសាសន៍អ៊ីស្រាអែល ប៉ុន្តែទ្រង់បានចាញ់។ ផ្នែកមួយនៃជញ្ជាំងនៃក្រុងយេរូសាឡិមត្រូវបានរលំហើយប្រាក់និងគ្រឿងមាសនៃប្រាសាទត្រូវចោរលួច។
  • ប៉ុន្មានឆ្នាំក្រោយមកស្តេចអ័ម៉ាស៊ីយ៉ាងាកចេញពីព្រះយេហូវ៉ារួចមនុស្សដែលរស់នៅក្រុងយេរូសាឡិមបានឃុបឃិតគ្នាសម្លាប់ទ្រង់។