km_tw/bible/names/amalekite.md

2.6 KiB

អាម៉ាឡេក សាសន៍អាម៉ាឡេក

សាសន៍អាម៉ាឡេកគឺជាក្រុមកុលសម្ព័ន្ធដែលរស់នៅពាសពេញប៉ែកខាងត្បូងនៃស្រុកកាណាន ពីទីរហោស្ថានណេកិបឆ្ពោះទៅស្រុកអារ៉ាប់។ ក្រុមមនុស្សនេះមានពូជអំបូរកើតពីអាម៉ាឡេក និងជាចៅប្រុសរបស់លោកអេសាវ។

  • សាសន៍អាម៉ាឡេកគឺជាសត្រូវដ៏ជូជត់ជាមួយអ៊ីស្រាអែលនៅក្នុងខណះពេលដែលអ៊ីស្រាអែលមករស់នៅក្នុងស្រុកកាណានដំបូង។
  • ពេលខ្លះពាក្យ «អាម៉ាឡេក» គឺប្រើប្រៀបធៀបសំដៅទៅកាន់សាសន៍អាម៉ាឡេកទាំងអស់។
  • ក្នុងការច្បាំងប្រឆាំងសាសន៍អាម៉ាឡេក នៅពេលនោះលោកម៉ូសេជាអ្នកលើកដៃឡើង ហើយជនជាតិអ៊ីស្រាអែលគឺជាអ្នកឈ្នះ។ នៅពេលដែលលោកម៉ូសេថយកម្លាំងហើយដៃរបស់លោកទាំងពីរធ្លាក់ចុះ នោះពួកគេក៏ចាប់ផ្តើមចាញ់។ ដូច្នេះលោកអើរ៉ុននិងហ៊ើរជួយកាន់ដៃលោកម៉ូសេឡើងរហូតទាល់តែកងទ័ពរបស់ជនជាតិអ៊ីស្រាអែលច្បាំងឈ្នះសាសន៍អាម៉ាឡេក។
  • ស្តេចសូលនិងស្តេចដាវីឌទាំងពីរអង្គបានដឹកនាំទ័ពច្បាំងនិងសាសន៍អាម៉ាឡេក។
  • បន្ទាប់ពីបានទទួលជ័យជំនះលើសាសន៍អាម៉ាឡេក សូលមិនស្តាប់បង្គាប់ព្រះជាម្ចាស់ដោយបន្តរលួចប្លន់និងដោយមិនសម្លាប់ស្តេចរបស់សាសន៍អាម៉ាឡេកដូចដែលព្រះជាម្ចាស់បង្គាប់បញ្ជាលោកនោះទេ។