km_tw/bible/names/abraham.md

1.5 KiB

អ័ប្រាហាំ, អាប់រ៉ាម

អាប់រ៉ាម ជាសាសន៍ខាល់ដេពីក្រុងអ៊ើរ ជាអ្នកដែលព្រះបានជ្រើសរើសមកធ្វើជាព្ធយុកោនៃសាសន៍អ៊ីស្រាអែល។ ព្រះបានប្តូរឈ្មោះគាត់ទៅជា «អ័ប្រាហាំ»

  • ឈ្មោះ «អាប់រ៉ាម» មានន័យថា «បិតាដ៏ឩត្តម»
  • «អ័ប្រាហាំ»មានន័យថា «បិតារបស់មនុស្សជាច្រើន»
  • ព្រះបានសន្យានឹងអ័ប្រាហាំថាគាត់នឹងមានកូនចៅជាច្រើន ដែលនឹងក្លាយជាសាសន៍មួយយ៉ាងធំ។
  • អ័ប្រាហាំជឿដល់ព្រះហើយស្តាប់បង្គាប់ទ្រង់។ ព្រះបាននាំអ័ប្រាហាំចេញពីស្រុកខាល់ដេមកកាន់ស្រុកកាណាន។
  • ពេលកំពុងរស់នៅក្នុងស្រុកកាណាន ក្នុងកាលដែលពួកគាត់ចាស់ណាស់ហើយ អ័ប្រាហាំនិងប្រពន្ធគាត់ឈ្មោះសារ៉ាបានបង្កើតកូនប្រុសមួយ ឈ្មោះអ៊ីសាក។