km_tw/bible/names/abimelech.md

2.1 KiB

អ័ប៊ីម្ម៉ាឡិច

អ័ប៊ីម្ម៉ាឡិច ជាស្តេចសាសន៍ភីលីស្ទីនសោយរាជ្្យក្នុងស្រុកកេរ៉ា នៅជំនាន់លោកអ័ប្រាហាំ និងលោកអ៊ីសាករស់នៅក្នុងស្រុកកាណាន។

  • លោកអ័ប្រាហាំ បានកុហកស្តេចអ័ប៊ីម្ម៉ាឡិច ដោយនិយាយប្រាប់ទ្រង់ថា នាងសារ៉ាជាប្អូនស្រីគាត់ ជំនួសអោយប្រាប់ថានាងជាប្រពន្ធគាត់។
  • លោកអ័ប្រាហាំ និង ស្តេចអ័ប៊ីម្ម៉ាឡិចបានតាំងសញ្ញានឹងគ្នាពីដំណើរកម្មសិទ្ធិអណ្តូងនៅបៀរ-សេបា។
  • ច្រើនឆ្នាំក្រោយមក លោកអ៊ីសាក ក៏បានកុហកស្តេចអ័ប៊ីម្ម៉ាឡិចនិងមនុស្សនៅក្រុងកេរ៉ាថា នាងរេបិកាជាប្អូនស្រី មិនមែនជាប្រពន្ធគាត់ទេ។
  • ស្តេចអ័ប៊ីម្ម៉ាឡិចបានបន្ទោស លោកអ័ប្រាហាំ ហើយក្រោយមក បន្ទោសដល់លោកអ៊ីសាក ពីការដែលពួកគេបានកុហកទ្រង់។
  • បុរសម្នាក់ទៀតឈ្មោះ អ័ប៊ីម្ម៉ាឡិចជាកូនរបស់លោកគេឌាន គាត់មានប្អូនប្រុសឈ្មោះយ៉ូថាម។ ក្នុងការបកប្រែពេលខ្លះគេសរសេរឈ្មោះគាត់ឲ្យប្លែកបន្តិច ដើម្បីកុំឲ្យច្រឡំនឹងស្តេចអ័ប៊ីម្ម៉ាឡិច។