km_tw/bible/names/abijah.md

1.8 KiB

អ័ប៊ីយ៉ា

អ័ប៊ីយ៉ាជាឈ្មោះស្តេចសាសន៍យូដាមួយអង្គសោយរាជ្យពីឆ្នាំ៩១៥-៩១៣ មុនគ្រិស្តសករាជ។ ទ្រង់ជាបុត្រស្តេច​រេហូ‌បោម។ ក្នុងគម្ពីរសម្ព័ន្ធមេត្រីចាស់មានមនុស្សមួយចំនួនទៀតមានឈ្មោះ អ័ប៊ីយ៉ាដែរ។

  • កូនប្រុសរបស់សាំយូអែលគឺ អ័ប៊ីយ៉ា និងយ៉ូអែលជាអ្នកគ្រប់គ្រងលើសាសន៍អ៊ីស្រាអែលនៅត្រង់បៀរ-សេបា។ ដោយសាអ័ប៊ីយ៉ា និងបងប្រុសជាមនុស្សមិនស្មោះត្រង់ហើយមានភាពលោភលន់ នោះប្រជាជនបានសូមសាំយ៉ូអែល ឲ្យតាំងឲ្យមានស្តេចគ្រប់គ្រងជំនួសវិញ។
  • អ័ប៊ីយ៉ា ម្នាក់ទៀតគឺជាសង្ឃក្នុងចំណោមសង្ឃប្រចាំព្រះវិហារ នៅជំនាន់ស្តេចដាវីឌ។
  • អ័ប៊ីយ៉ាជាឈ្មោះបុត្រមួយអង្គរបស់ស្តេចយេរ៉ូបោម។
  • អ័ប៊ីយ៉ា ក៏ជាឈ្មោះមេលើពួកសង្ឃម្នាក់ដែលបានត្រឡប់មកក្រុងយេរូសាឡិមវិញជាមួយសូរ៉ូបាបិល ក្រោយពីបានរួចពីភាពជាឈ្លើយនៅបាប៊ីឡូន។