km_tw/bible/kt/godthefather.md

14 lines
2.8 KiB
Markdown
Raw Normal View History

2021-03-04 21:38:18 +00:00
# ព្រះជាម្ចាស់ជាព្រះវបិតា ព្រះវបិតានៅនគរស្ថានសួគ៌ ឪពុក
ពាក្យ «ព្រះជាម្ចាស់ជាព្រះវបិតា» និង «ព្រះវបិតានៅនគរស្ថានសួគ៌» សំដៅទៅលើព្រះជាម្ចាស់ជាព្រះពិតតែមួយ។ ពាក្យនេះក៏មានពាក្យ «ឪពុក» មកដែរ ជាពិសេសនៅពេលដែលព្រះយេស៊ូអំពាវនាវរកព្រះអង្គ។
* ព្រះជាម្ចាស់រួមមានព្រះវបិតា ព្រះរាជបុត្រា និង ព្រះវិញ្ញាណ។ អង្គនីមួយៗគឺជាព្រះពេញលក្ខណ ហើយ អង្គទាំងបីគឺជាព្រះ។ នេះគឺជាអាថ៌កំបាំងមួយដែលមនុស្សមិនយល់ទាំងស្រុងឡើយ។
* ព្រះវបិតាបានបញ្ជូនព្រះរាជបុត្រា (ព្រះយេស៊ូ) មកលោកីយ៍ ហើយទ្រង់បានបញ្ជូនព្រះវិញ្ញាណដ៏វិសុទ្ធមកសណ្ឋិតលើមនុស្ស។
* អស់អ្នកណាដែលជឿលើព្រះបុត្រានោះនឹងត្រឡប់ទៅជាកូនព្រះ ហើយព្រះវិញ្ញាណដ៏វិសុទ្ធនឹងមកសណ្ឋិតលើអ្នកនោះ។ នេះក៏ជាអាថ៌កំបាំងមួយទៀតដែលមនុស្សមិនអាចយល់បាន។
## សេចក្តីណែនាំនៃការបកប្រែ
* ឃ្លាថា «ព្រះវបិតា» ការបកប្រែដែលល្អបំផុតគឺប្រែថា «ឪពុក» ដូចពាក្យដែលគេតែងតែប្រើសម្រាប់ហៅឪពុកទូទៅនៅលើផែនដី។
* ពាក្យ «ព្រះវបិតាគង់នៅនគរស្ថានសួគ៌» អាចប្រែថា «ឪពុកដែលនៅស្ថានសួគ៌» ឬ «ព្រះវបិតាដែលគង់នៅនគរស្ថានសួគ៌» ឬ «ព្រះជាម្ចាស់ដែលជាព្រះវបិតាដែលយាងមកពីនគរស្ថានសួគ៌»។
* ជាធម្មតា «ព្រះវបិតា» ជាងារដែលចង់សំដៅទៅលើព្រះជាម្ចាស់។