# ព្រះជាម្ចាស់ជាព្រះវបិតា ព្រះវបិតានៅនគរស្ថានសួគ៌ ឪពុក ពាក្យ «ព្រះជាម្ចាស់ជាព្រះវបិតា» និង «ព្រះវបិតានៅនគរស្ថានសួគ៌» សំដៅទៅលើព្រះជាម្ចាស់ជាព្រះពិតតែមួយ។ ពាក្យនេះក៏មានពាក្យ «ឪពុក» មកដែរ ជាពិសេសនៅពេលដែលព្រះយេស៊ូអំពាវនាវរកព្រះអង្គ។ * ព្រះជាម្ចាស់រួមមានព្រះវបិតា ព្រះរាជបុត្រា និង ព្រះវិញ្ញាណ។ អង្គនីមួយៗគឺជាព្រះពេញលក្ខណ ហើយ អង្គទាំងបីគឺជាព្រះ។ នេះគឺជាអាថ៌កំបាំងមួយដែលមនុស្សមិនយល់ទាំងស្រុងឡើយ។ * ព្រះវបិតាបានបញ្ជូនព្រះរាជបុត្រា (ព្រះយេស៊ូ) មកលោកីយ៍ ហើយទ្រង់បានបញ្ជូនព្រះវិញ្ញាណដ៏វិសុទ្ធមកសណ្ឋិតលើមនុស្ស។ * អស់អ្នកណាដែលជឿលើព្រះបុត្រានោះនឹងត្រឡប់ទៅជាកូនព្រះ ហើយព្រះវិញ្ញាណដ៏វិសុទ្ធនឹងមកសណ្ឋិតលើអ្នកនោះ។ នេះក៏ជាអាថ៌កំបាំងមួយទៀតដែលមនុស្សមិនអាចយល់បាន។ ## សេចក្តីណែនាំនៃការបកប្រែ * ឃ្លាថា «ព្រះវបិតា» ការបកប្រែដែលល្អបំផុតគឺប្រែថា «ឪពុក» ដូចពាក្យដែលគេតែងតែប្រើសម្រាប់ហៅឪពុកទូទៅនៅលើផែនដី។ * ពាក្យ «ព្រះវបិតាគង់នៅនគរស្ថានសួគ៌» អាចប្រែថា «ឪពុកដែលនៅស្ថានសួគ៌» ឬ «ព្រះវបិតាដែលគង់នៅនគរស្ថានសួគ៌» ឬ «ព្រះជាម្ចាស់ដែលជាព្រះវបិតាដែលយាងមកពីនគរស្ថានសួគ៌»។ * ជាធម្មតា «ព្រះវបិតា» ជាងារដែលចង់សំដៅទៅលើព្រះជាម្ចាស់។