km_tw/bible/names/jonah.md

11 lines
2.0 KiB
Markdown
Raw Normal View History

2021-03-04 21:38:18 +00:00
# ព្យាការីយ៉ូណាស
ព្យាការីយ៉ូណាសគឺជាព្យាការីជនជាតិហេព្រើរក្នុងព្រះគម្ពីរសញ្ញាចាស់។
* កណ្ឌគម្ពីរយ៉ូណាសប្រាប់អំពីសាច់រឿងអំឡុងពេលដែលព្រះជាម្ចាស់បានបញ្ជូនព្យាការីយ៉ូណាសដើម្បីប្រកាសព្រះបន្ទូលព្រះទៅមនុស្សនៃក្រុងនីនីវេ។
* ព្យាការីយ៉ូណាសបានបដិសេធក្នងការធ្វើដំណើរទៅក្រុងនីនីវេ ហើយគេចចេញតាមទូកឆ្ពោះទៅក្រុងផ្សេងទៀត។
* ព្រះជាម្ចាស់បានធ្វើឲ្យមានព្យុះធំ ដើម្បីបោកសន្ធប់ទូកនោះ។
* នៅពេលដែលម្ចាស់ទូកក្តោងបានរកឃើញថាព្យាការីយ៉ូណាសបានមិនស្តាប់បង្គាប់ព្រះជាម្ចាស់ ពួកគេបានបោះគាត់ទៅក្នុងសមុទ្រ ហើយព្យុះក៏បានស្ងប់។
* ព្យាការីយ៉ូណាសត្រូវបានត្រីដ៏ធំលេប ហើយគាត់បាននៅក្នុងពោះត្រីនោះអស់រយៈពេលបីយប់បីថ្ងៃ។
* បន្ទាប់មក ព្យាការីយ៉ូណាសបានទៅដល់ក្រុងនីនីវេ ហើយបានប្រកាសព្រះបន្ទូលប្រាប់មនុស្សនៅទីនោះ បន្ទាប់មកពួកគេបានបែរចេញពីអំពើបាបរបស់ពួកគេ។