# ព្យាការីយ៉ូណាស ព្យាការីយ៉ូណាសគឺជាព្យាការីជនជាតិហេព្រើរក្នុងព្រះគម្ពីរសញ្ញាចាស់។ * កណ្ឌគម្ពីរយ៉ូណាសប្រាប់អំពីសាច់រឿងអំឡុងពេលដែលព្រះជាម្ចាស់បានបញ្ជូនព្យាការីយ៉ូណាសដើម្បីប្រកាសព្រះបន្ទូលព្រះទៅមនុស្សនៃក្រុងនីនីវេ។ * ព្យាការីយ៉ូណាសបានបដិសេធក្នងការធ្វើដំណើរទៅក្រុងនីនីវេ ហើយគេចចេញតាមទូកឆ្ពោះទៅក្រុងផ្សេងទៀត។ * ព្រះជាម្ចាស់បានធ្វើឲ្យមានព្យុះធំ ដើម្បីបោកសន្ធប់ទូកនោះ។ * នៅពេលដែលម្ចាស់ទូកក្តោងបានរកឃើញថាព្យាការីយ៉ូណាសបានមិនស្តាប់បង្គាប់ព្រះជាម្ចាស់ ពួកគេបានបោះគាត់ទៅក្នុងសមុទ្រ ហើយព្យុះក៏បានស្ងប់។ * ព្យាការីយ៉ូណាសត្រូវបានត្រីដ៏ធំលេប ហើយគាត់បាននៅក្នុងពោះត្រីនោះអស់រយៈពេលបីយប់បីថ្ងៃ។ * បន្ទាប់មក ព្យាការីយ៉ូណាសបានទៅដល់ក្រុងនីនីវេ ហើយបានប្រកាសព្រះបន្ទូលប្រាប់មនុស្សនៅទីនោះ បន្ទាប់មកពួកគេបានបែរចេញពីអំពើបាបរបស់ពួកគេ។