km_tq/1ch/09/01.md

1.7 KiB

តើក្រុម​គ្រួសារ​របស់ប្រជា‌ជន​អ៊ីស្រាអែលទាំងអស់ត្រូវបានកត់ត្រាទុកនៅឯណា?

ក្រុម​គ្រួសារ​របស់​គេ​ត្រូវបាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។

ហេតុអ្វីបានជាប្រជា‌ជនយូដាត្រូវគេនិរទេសទៅបាប៊ីឡូន?

ប្រជា‌ជន​យូដា​ត្រូវ​ខ្មាំង​កៀរ​ទៅ​ជា​ឈ្លើយនៅ​ស្រុក​បាប៊ី‌ឡូន ពីព្រោះ​តែអំពើបាបរបស់​ពួក​គេ​។

តើនរណាជាមនុស្សដំបូងគេដែលបានតាំងទីលំនៅថ្មីនៅក្នុងទីក្រុងរបស់ពួកគេ?

អស់​អ្នក​ដែល​បាន​វិលត្រឡប់​មក​វិញ​មុន​គេ​បង្អស់ ហើយ​កាន់​កាប់​ទឹក​ដី​ជា​កម្មសិទ្ធិ​របស់​ខ្លួន​នៅ​តាម​ក្រុង​នានា នោះ​គឺ​ប្រជា‌ជន​អ៊ីស្រា‌អែល​ធម្មតា ពួក​បូជា‌ចារ្យ ពួក​លេវី និងពួកអ្នកបម្រើនៅព្រះវិហារ។