km_tq/psa/11/05.md

1.7 KiB

តើព្រះអម្ចាស់យាងទតមើលអ្នកណា?

ព្រះ‌អម្ចាស់ល្បង​ល​មនុស្ស​សុចរិត ហើយនិងមនុស្សពាលដែរ។

តើព្រះអម្ចាស់ស្អប់អ្នកណា?

ព្រះ‌អម្ចាស់ស្អប់​មនុស្ស ​ដែលចូល​ចិត្តធ្វើ​អំពើ​ឃៅរឃៅ។

តើព្រះអម្ចាស់ធ្វើអ្វីដល់មនុស្ស​ពាល?

ព្រះអង្គ​ដាក់​ទោស​មនុស្ស​ពាល ដោយ​ធ្វើ​ឲ្យ​មាន​រងើក​ភ្លើង និង​ស្ពាន់‌ធ័រ បង្អុរ​ចុះ​មក​លើ​ពួក​គេ​ដូច​ជា​ភ្លៀង ហើយ​សូម​ឲ្យ​ខ្យល់​ក្ដៅបក់​បោក​មក​លើ​ពួក​គេ​ដែរ។

តើព្រះអម្ចាស់ព្រះតម្រិះយ៉ាងដូចម្តេច ចំពោះសេចក្តីសុចរិត?

ព្រះអម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​នឹង​កិច្ចការ​ណាដែល​សុចរិត។

តើនឹងមានអ្វីកើតឡើងចំពោះមនុស្សទៀងត្រង់?

មនុស្ស​មាន​ចិត្ត​ទៀង​ត្រង់មុខ​ជា​បាន​ឃើញ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ។