km_tq/num/17/03.md

1.6 KiB

តើឈ្មោះនរណាដែលព្រះអម្ចាស់ប្រាប់លោកម៉ូសេ​ សរសេ​រ​ឈ្មោះនៅលើ​ដំបងរបស់កុលសម្ព័ន្ធ​លេវី?

ព្រះអម្ចាស់ប្រាប់លោកម៉ូសេត្រូវ​សរសេ​រ​ឈ្មោះរបស់លោកអើរ៉ុននៅលើ​ដំបងរបស់កុលសម្ព័ន្ធ​លេវី។

តើលោកម៉ូសេត្រូវធ្វើអ្វី ជាមួយដំបងទាំងដប់ពីរ?

លោកម៉ូសេត្រូវ​ដាក់​ដំបង​ទាំងនោះនៅក្នុងត្រសាលប្រជុំ នៅពីមុខច្បាប់នៃសម្ពន្ធមេត្រី។

តើព្រះអម្ចាស់មានព្រះបន្ទូលថា អ្វីនឹងកើតឡើងដល់ដំបងរបស់អ្នកណាដែល​ព្រះអម្ចាស់ជ្រើសរើស?

ដំបងរបស់អ្នកណាដែល​ព្រះអម្ចាស់​ជ្រើសរើសនោះនឹង​ដុះពន្លកចេញ។

តើអ្វីនឹងកើតឡើង នៅពេលព្រះអម្ចាស់បានធ្វើឲ្យដំបងដុះពន្លក?

ព្រះអង្គ​នឹង​ធ្វើឲ្យ​កូន​ចៅ​អីុស្រាអែល​ឈប់​រអ៊ូរ​ប្រឆាំង​នឹង​លោកម៉ូសេទៀត។