km_tq/num/16/36.md

1.8 KiB

តើព្រះអម្ចាស់បាន​មានព្រះ​បន្ទូលមកលោកម៉ូសេឲ្យប្រាប់ លោកអេឡាសារ កូនប្រុសរបស់បូជាចារ្យអ៊ើរ៉ុនធ្វើអ្វី ហើយហេតុអ្វី?

ព្រះអម្ចាស់បាន​មានព្រះ​បន្ទូលមកលោកម៉ូសេឲ្យប្រាប់ លោកអេឡាសារ ឲ្យគេ​យក​ពានចេញពីអណ្ដាតភ្លើង ហើយត្រូវញែកដាច់ដោយឡែក​ ដោយសារ​ពាននោះបរិសុទ្ធ បម្រុងទុកសម្រាប់ព្រះអង្គ។

តើលោកម៉ូសេមានប្រសាសន៍ដល់លោកអេឡាសារឲ្យធ្វើអ្វី ជាមួយលោហធាតុនៃពានរបស់អ្នកដែលស្លាប់ដោយព្រោះតែអំពើរបាបរបស់ខ្លួន?

លោកអេឡាសារយកទៅ​ដំជា​បន្ទះសម្រាប់ស្រោបកន្លែងថ្វាយតង្វាយ ដ្បិត​ ពួកគេ​បាន​ថ្វាយ​របស់ទាំងនោះ​នៅចំពោះព្រះអម្ចាស់ហើយ។

តើ​បន្ទះសម្រាប់ស្រោបកន្លែងថ្វាយតង្វាយជាទីសម្គាល់អ្វី?

​បន្ទះសម្រាប់ស្រោបនេះ និង​បានជាទីសម្គាល់នៃវត្តមាន​របស់ព្រះអម្ចាស់​ចំពោះប្រជាជនអីុស្រាអែល។