km_tq/num/16/25.md

2.2 KiB

តើនរណាបានតាមលោកម៉ូសេ នៅពេលដែលលោកបាន​ដើរទៅរក​លោក​ដាថាន និង​លោក​​អប៊ី‌រ៉ាម ហើយមានប្រសាសន៍ប្រាប់ទៅសហគមន៍ទាំងមូលថា ចូរនាំ​គ្នា​ចាកចេញពីត្រសាល​របស់ពួកមនុស្សអាក្រក់នេះ ហើយ​កុំប៉ះពាល់អ្វី​របស់ពួកគេឡើយ?

ពួកចាស់ទុំដើរតាមលោកម៉ូសេ នៅពេលដែលលោកបាន​ដើរទៅរក​លោក​ដាថាន និង​លោក​​អប៊ី‌រ៉ាម ហើយមានប្រសាសន៍ប្រាប់ទៅសហគមន៍ទាំងមូលថា៖ ចូរនាំ​គ្នា​ចាកចេញពីត្រសាល​របស់ពួកមនុស្សអាក្រក់នេះ ហើយ​កុំប៉ះពាល់អ្វី​របស់ពួកគេឡើយ។

តើលោកមានប្រសាសន៍ប្រាប់ពួកគេថា នឹងមានអ្វីកើតឡើងដល់សហគមន៍ ប្រសិនបើពួកគេនៅជិតត្រសាលរបស់ពួកគេ?

លោកមានប្រសាសន៍ថា៖ សហគមន៍​ក៏នឹង​ត្រូវ​បំផ្លាញដោយ​ព្រោះអំពើបាបរបស់ពួក​គេដែរ។

តើនរណាដើរចេញពីត្រសាលរបស់ពួកគេ ហើយបាន​ចេញមកឈរ​នៅច្រកទ្វារត្រសាលរបស់ខ្លូន ជាមួយ​នឹង​ប្រពន្ធ និង​កូនៗ​របស់ពួកគេ?

លោក​​​ដាថាន និង​លោក​​អប៊ី‌រ៉ាមបាន​ចេញមកឈរ​នៅច្រកទ្វារត្រសាលរបស់ខ្លូន ជាមួយ​នឹង​ប្រពន្ធ និង​កូនៗ​របស់ពួកគេ។