km_tq/mat/23/34.md

1.6 KiB

តើព្រះយេស៊ូបានមានបន្ទូលថា ពួកអាចារ្យ និងពួកផារីស៊ីនឹងធ្វើអ្វីចំពោះព្យាការី អ្នកប្រាជ្ញ និងពួកអាចារ្យដែលព្រះអង្គនឹងចាត់ពួកគេឲ្យទៅ?

ព្រះយេស៊ូបានមានបន្ទូលថា អ្នករាល់គ្នា​នឹង​សម្លាប់​ពួក​គេ​ខ្លះ ឆ្កាង​ខ្លះ និងវាយ​ធ្វើ​បាប​ខ្លះ​ក្នុង​សាលា​ប្រជុំ ព្រម​ទាំង​ដេញ​ពួកគេ​ពី​ក្រុង​មួយ​ទៅ​ក្រុង​មួយ​ផង។

ជាលទ្ធផលនៃអាកប្បកិរិយារបស់ពួកគេ តើទោសអ្វីកើតឡើងចំពោះពួកអាចារ្យ និងពួកផារីស៊ី?

ទោសនៃឈាមសុចរិតទាំងអស់ដែលបានបង្ហូរមកលើផែនដីនឹងមានលើពួកអាចារ្យ និងពួកផារីស៊ី។

តើព្រះយេស៊ូបានមានបន្ទូលថា៖ ការទាំងអស់នោះនឹងមានកើតឡើងដល់មនុស្សជំនាន់ណា?

ព្រះយេស៊ូមានបន្ទូលថា៖ ដល់ជំនាន់នេះការទាំងអស់នឹងកើតឡើង។