km_tq/luk/08/11.md

1.3 KiB

ព្រះយេស៊ូមានព្រះបន្ទូលជា​ប្រស្នាថា តើគ្រាប់ពូជដែលត្រូវសាបព្រោះជាគ្រាប់ពូជអ្វី?

គ្រាប់ពូជនោះគឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់។

តើអ្នកណាជាគ្រាប់ពូជដែលធ្លាក់នៅតាមផ្លូវ ហើយមានអ្វីកើតឡើងចំពោះពួកគេ?

ពួកគេជាមនុស្សដែល​ស្ដាប់​ព្រះបន្ទូល ប៉ុន្តែបន្ទាប់មកអារក្សបានមកចាប់យកទៅ ដើម្បី​កុំ​ឲ្យ​គេ​ជឿ និងទទួលការសង្រ្គោះ។

តើអ្នកណាជាគ្រាប់ពូជដែលធ្លាក់នៅលើដីមានថ្ម ហើយមានអ្វីកើតឡើងចំពោះពួកគេ?

ពួកគេជាមនុស្សដែលទទួល​ព្រះបន្ទូល​ដោយ​អំណរ ប៉ុន្តែបន្ទាប់មកក៍ឈប់ជឿនៅពេលដែលមានការល្បងលមកដល់ ។