km_tq/jhn/10/37.md

1.9 KiB

តើព្រះយេស៊ូមានបន្ទូលប្រាប់ទៅពួកយូដាឲ្យធ្វើអ្វីខ្លះ ដើម្បីកំណត់ថា ពួកគេជឿលើព្រះអង្គ ឬក៍អត់?

ព្រះយេស៊ូបានប្រាប់ទៅពួកយូដាឲ្យទៅមើលពីកិច្ចការរបស់់ព្រះអង្គ ប្រសិនបើព្រះយេស៊ូមិនបានធ្វើការរបស់ព្រះបិតារបស់ព្រះអង្គទេ កុំជឿលើព្រះអង្គអី។ ប្រសិនបើព្រះអង្គធ្វើកិច្ចការព្រះបិតារបស់ព្រះអង្គ សូមជឿលើព្រះអង្គចុះ។

តើព្រះយេស៊ូមានបន្ទូលអ្វីខ្លះដែលពួកយូដាអាចដឹង និងយល់ ប្រសិនបើពួកគេជឿលើកិច្ចការដែលព្រះយេស៊ូបានធ្វើនោះ?

ព្រះយេស៊ូបានមានបន្ទូលថា ពួកគេអាចដឹង និងយល់បានថា ព្រះបិតានៅក្នុងព្រះយេស៊ូ ហើយព្រះយេស៊ូនៅក្នុងព្រះបិតា។

តើពួកយូដាឆ្លើយតបយ៉ាងណាទៅនឹងបន្ទូលរបស់ព្រះយេស៊ូស្តីអំពី ព្រះបិតានៅក្នុងព្រះយេស៊ូ ហើយព្រះយេស៊ូនៅក្នុងព្រះបិតា?

ពួកយូដាបានព្យាយាមចាប់ព្រះយេស៊ូម្តងទៀត។