km_tq/gen/50/24.md

1.7 KiB

តើលោកយ៉ូសែបនិយាយថានឹងមានអ្វីកើតឡើងចំពោះលោក?

លោកយ៉ូសែបបាននិយាយថាលោកជិតស្លាប់ហើយ។

តើលោកយ៉ូសែបនិយាយថាព្រះជាម្ចាស់នឹងបំពេញសេចក្ដីសន្យាអ្វីខ្លះដល់កូនចៅអ៊ីស្រាអែល?

លោកយ៉ូសែបបាននិយាយថាព្រះជាម្ចាស់នឹងមករកប្រជាជន ហើយនាំពួកគេទៅដល់ទឹកដីដែលព្រះជាម្ចាស់បានសន្យានឹងលោកអាប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប។

តើលោកយ៉ូសែបធ្វើឲ្យប្រជាជនអ៊ីស្រាអែលស្បថថាពួកគេនឹងធ្វើអ្វី?

លោកយ៉ូសែបបានឲ្យពួកគេស្បថថាពួកគេនឹងយកឆ្អឹងរបស់លោកយ៉ូសែបចេញពីស្រុកអេស៊ីប នៅពេលដែលពួកគេចាកចេញពីស្រុកអេស៊ីប។

តើមានអ្វីកើតឡើងចំពោះសពរបស់លោកយ៉ូសែបបន្ទាប់ពីលោកបានស្លាប់ទៅ?

សពរបស់លោកយ៉ូសែបត្រូវបានគេតុបតែង ហើយដាក់ក្នុងមឈូសមួយនៅស្រុកអេស៊ីប។