km_tq/eph/02/19.md

1.6 KiB

តើក្រុមគ្រួសាររបស់ព្រះជាម្ចាស់បានសាងសង់លើគ្រឹះអ្វី?

ក្រុមគ្រួសាររបស់ព្រះជាម្ចាស់បានសាងសង់លើគ្រឹះយ៉ាងរឹងមាំរបស់ពួកសាវក និងព្យាការី ព្រមទាំងព្រះគ្រិស្តយេស៊ូដែលជាថ្មដ៏រឹងមាំ។

តើព្រះចេស្ដានៃព្រះយេស៊ូធ្វើអ្វីខ្លះជាមួយ សំណង់ទាំងមូលនៃក្រុមគ្រួសាររបស់ព្រះអង្គ?

ព្រះចេស្ដានៃព្រះយេស៊ូបានភ្ជាប់គ្នា និងបង្កើនសំណង់ទាំងមូលនៃក្រុមគ្រួសាររបស់ព្រះអង្គ។

តើសំណង់បែបណាដែលជាសំណង់នៃគ្រួសាររបស់ព្រះជាម្ចាស់?

សំណង់នៃគ្រួសាររបស់ព្រះជាម្ចាស់គឺជាព្រះវិហារដែលបានញែកចេញសម្រាប់ព្រះអម្ចាស់។

តើព្រះជាម្ចាស់គង់នៅដោយព្រះវិញ្ញាណនៅទីណា?

ព្រះជាម្ចាស់គង់នៅក្នុងព្រះវិញ្ញាណនៅក្នុងអ្នកជឿ។