km_tq/dan/01/03.md

1.8 KiB

តើព្រះមហាក្សត្របានបញ្ជាទៅកាន់លោកអាសផ្នាសឲ្យធ្វើអ្វី?

ព្រះមហាក្សត្រក៏បានបញ្ជាទៅកាន់លោកអាសផ្នាសឲ្យនាំជនជាតិអុីស្រាអែលមួយចំនួន ដែលមានជាប់ពូជពង្សខ្សែស្រឡាយស្តេច និងអស់ពួកអ្នកដែលមានត្រកូលជាអភិជន។

តើព្រះមហាក្សត្រចង់ឲ្យពួកយុវជនដែលមានលក្ខណៈសម្បត្តិយ៉ាងដូចម្តេច ដែលអាចបម្រើនៅក្នុងបាប៊ីឡូនបាន?

ព្រះមហាក្សត្រចង់ឲ្យពួកយុវជនដែលមានលក្ខណៈសម្បត្តិល្អឥតខ្ចោះ មានរូបសម្បត្តិល្អគួរជាទីទាក់ភ្នែក ប៉ិនប្រសប់ឆ្លាតវាងវៃ ហើយមានចំណេះដឹង ​និងសមត្ថភាពខ្ពង់ខ្ពស់ ដែលអាចបម្រើនៅក្នងដំណាក់របស់ព្រះមហាក្សត្របាន។

តើពួកយុវជនតម្រូវឲ្យគេយកចំណែកនៃអាហារអ្វី?

ពួកគេតម្រូវឲ្យយកចំណែកនៃអាហាររបស់ពួកហ្លួង ទៅចែកដល់ពួកគេរាល់ថ្ងៃ​ ព្រមទាំងស្រាដែលព្រះមហាក្សត្រធ្លាប់តែសោយផងដែរ។