km_tq/col/02/13.md

1.4 KiB

តើស្ថានភាពរបស់មនុស្សម្នាក់នោះបែបណា មុនពេលដែលព្រះគ្រិស្តធ្វើឲ្យគាត់រស់ឡើងវិញ?

មនុស្សម្នាក់បានស្លាប់នៅក្នុងអំពើបាបរបស់ពួកគេ មុនពេលព្រះគ្រិស្តធ្វើឲ្យគាត់មានជីវិតរស់ឡើងវិញ។

តើព្រះគ្រិស្តបានធ្វើអ្វីជាមួយនឹងបញ្ជីបំណុលដែលបានចោទប្រកាន់មកលើយើង?

ព្រះគ្រិស្តបានលុបចោលបំណុល ហើយឆ្កាងអំពើទាំងនោះនៅលើឈើឆ្កាង។

តើព្រះគ្រិស្តបានធ្វើអ្វីខ្លះដល់ពួកអ្នកគ្រប់គ្រង និងពួកអ្នកដែលមានអំណាច?

ព្រះគ្រិស្តបានដកពួកអ្នកគ្រប់គ្រង និងពួកដែលមានអំណាចចេញ ហើយបំបាក់មុខវាជាសាធារណៈ ព្រមទាំងមានជ័យជម្នះលើវា។