km_tq/2ch/31/01.md

1.4 KiB

តើប្រជាជនអីុស្រាអែលបានធ្វើអ្វីបន្ទាប់ពីប្រារព្ធពិធីបុណ្យនំបុ័ងឥតមេ?

ប្រជាជនអីុស្រាអែលទាំងអស់ដែលនៅទីនោះ បាននាំគ្នាចេញដំណើរទៅតាមក្រុងនានា នៅស្រុកយូដា ហើយបានវាយបំបែកបង្គោលថ្ម ព្រមទាំងបានរំលំបង្គោលព្រះអាសេរ៉ា ហើយពួកគេបានរំលំកន្លែងសក្ការៈបូជា និងអាសនៈនៅគ្រប់ទីកន្លែងទាំងអស់នៅក្នុងស្រុកយូដា និងស្រុកបេនយ៉ាមីន ព្រមទាំងនៅក្នុងស្រុកអេប្រាអ៊ីម និងស្រុកម៉ាណាសេ​​ រហូតដល់ពួកគេត្រូវបំផ្លាញទាំងអស់។

តើប្រជាជនអីុស្រាអែលបានទៅណាបន្ទាប់ពីពួកគេធ្វើយ៉ាងនោះហើយ?

ពួកគេបានវិលត្រឡប់ទៅផ្ទះ និងក្រុងរៀងៗខ្លួនវិញ។