Initial Commit

This commit is contained in:
prnewell 2021-01-08 13:11:54 -05:00
parent a2d1858422
commit 1b1cd799c9
11060 changed files with 49329 additions and 0 deletions

3
1ch/01/08.md Normal file
View File

@ -0,0 +1,3 @@
# តើនរណាជាអ្នកមានជ័យជំនះដំបូងគេនៅលើផែនដី?
លោកនីមរ៉ូដជាកូនប្រុសរបស់លោកគូស គឺជាអ្នកច្បាំងឈ្នះដំបូងគេ។

3
1ch/01/17.md Normal file
View File

@ -0,0 +1,3 @@
# ហេតុអ្វីបានជាកូនប្រុសម្នាក់របស់លោកហេប៊ើរឈ្មោះផាលេក?
នៅជំនាន់នោះមនុស្សបានបែកចែកផែនដីគ្នា។

3
1ch/01/43.md Normal file
View File

@ -0,0 +1,3 @@
# តើនៅលើទឹកដីអ្វីដែលមានស្តេចជាច្រើន មុនពេលដែលស្តេចគ្រងរាជ្យលើជនជាតិអ៊ីស្រាអែល?
ស្រុកអេដុមមានស្តេចជាច្រើន មុនពេលជនជាតិអ៊ីស្រាអែលមានស្តេច។

3
1ch/02/03.md Normal file
View File

@ -0,0 +1,3 @@
# តើមានអ្វីកើតឡើងចំពោះអ៊ើរ ជាកូនប្រុសច្បងរបស់យូដា?
លោកជាមនុស្សអាក្រក់មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ដូច្នេះ ព្រះអម្ចាស់ក៏ដកជីវិតគាត់ទៅ។

3
1ch/02/05.md Normal file
View File

@ -0,0 +1,3 @@
# តើអេកានបាននាំទុក្ខទោសមកលើជនជាតិអ៊ីស្រាអែលយ៉ាងដូចម្តេច?
លោកបានលួចយកវត្ថុ ដែលត្រូវបំផ្លាញថ្វាយផ្តាច់ដល់ព្រះជាម្ចាស់។

3
1ch/02/13.md Normal file
View File

@ -0,0 +1,3 @@
# តើនរណាជាកូនប្រុសទីប្រាំពីររបស់លោកអ៊ីសាយ?
ដាវីឌជាកូនទីប្រាំពីររបស់លោកអ៊ីសាយ។

3
1ch/03/04.md Normal file
View File

@ -0,0 +1,3 @@
# តើព្រះបាទដាវីឌបានសោយរាជ្យជាស្ដេចនៅក្រុងយេរូសាឡិមអស់រយៈពេលប៉ុន្មានឆ្នាំ?
ព្រះបាទដាវីឌបានសោយរាជ្យអស់រយៈពេលសាមសិបបីឆ្នាំជាស្តេចនៅក្រុងយេរូសាឡិម។

3
1ch/03/15.md Normal file
View File

@ -0,0 +1,3 @@
# តើអ្នកណាជាស្ដេចចុងក្រោយសម្រាប់ជនជាតិអ៊ីស្រាអែល?
ព្រះបាទសេដេគា ជាស្ដេចចុងក្រោយរបស់ជនជាតិអ៊ីស្រាអែល។

7
1ch/04/09.md Normal file
View File

@ -0,0 +1,7 @@
# តើលោកយ៉ាបេសបានអធិស្ឋានអ្វីខ្លះដល់ព្រះរបស់ជនជាតិអ៊ីស្រាអែល?
លោកបានអធិស្ឋានថា សូមឲ្យព្រះជាម្ចាស់ប្រទានពរដល់លោក ពង្រីកទឹកដីរបស់លោក ការពារលោកពីទុក្ខវេទនា និងកុំឲ្យលោកឈឺចាប់ឡើយ។
# តើការអធិស្ឋានរបស់លោកយ៉ាបេសបានឆ្លើយតបឬទេ?
មែនហើយ ព្រះជាម្ចាស់ក៏ប្រោសប្រទានតាមសំណូមពររបស់លោក។

3
1ch/04/27.md Normal file
View File

@ -0,0 +1,3 @@
# ហេតុអ្វីបានជាពូជពង្សលោកស៊ីម៉ាយ និងបងប្អូនរបស់លោកមិនមានចំនួនច្រើន ដូចពូជពង្សយូដាបាន?
បងប្អូនរបស់លោកមិនមានកូនច្រើនទេ។

3
1ch/04/39.md Normal file
View File

@ -0,0 +1,3 @@
# ហេតុអ្វីបានជាពូជពង្សរបស់លោកស៊ីម៉ាយទៅក្រុងកេដោរដែលនៅខាងកើតជ្រលងភ្នំ?
ពួកគេស្វែងរកវាលស្មៅសម្រាប់ហ្វូងចៀមរបស់ពួកគេ ហើយពួកគេរកបានវាលស្មៅដ៏បរិបូនៅទីនោះ។

7
1ch/05/01.md Normal file
View File

@ -0,0 +1,7 @@
# ហេតុអ្វីបានជាសិទ្ធិជាកូនច្បងរបស់លោករូបេនត្រូវបានប្រគល់ឲ្យទៅលោកយ៉ូសែបជាប្អូនរបស់គាត់?
សិទ្ធិជាកូនច្បងរបស់លោកត្រូវបានប្រគល់ឲ្យទៅលោកយ៉ូសែបជាកូនរបស់លោកអ៊ីស្រាអែល ដោយព្រោះលោករូបេនបានលួចរួមដំណេកជាមួយប្រពន្ធចុងរបស់ឪពុករបស់លោក។
# តើមេដឹកនាំរបស់អ៊ីស្រាអែលម្នាក់មកពីណា?
មេដឹកនាំម្នាក់មកពីកូនប្រុសរបស់លោកអ៊ីស្រាអែលគឺលោកយូដា។

3
1ch/05/04.md Normal file
View File

@ -0,0 +1,3 @@
# តើមានអ្វីកើតឡើងចំពោះលោកបេរ៉ាជាកូនរបស់លោកបាល?
ស្តេចស្រុកអាស្ស៊ីរីបាននាំយកលោកទៅជាឈ្លើយ។

3
1ch/05/18.md Normal file
View File

@ -0,0 +1,3 @@
# តើកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាលមានទាហានដែលមានការហ្វឹកហ្វឺនចំនួនប៉ុន្មាននាក់?
ពួកគេមានទាហានចំនួន ៤៤,០០០នាក់ដែលអាចចេញទៅធ្វើសឹកសង្រ្គាមបាន ហើយសុទ្ធតែជាមនុស្សអង់អាចក្លាហាន ពូកែប្រើខែល ប្រើដាវ បាញ់ធ្នូ និងថ្នឹកខាងចម្បាំង។

7
1ch/05/20.md Normal file
View File

@ -0,0 +1,7 @@
# ហេតុអ្វីបានជាពួកហាការេនត្រូវចាញ់?
ពួកគេបានចាញ់ ដោយសារជនជាតិអ៊ីស្រាអែលបានស្រែករកព្រះជាម្ចាស់ហើយទុកចិត្ដលើព្រះអង្គ ហើយព្រះព្រះអង្គបានឆ្លើយតបនឹងពួកគេ។
# តើជនជាតិអ៊ីស្រាអែលរស់នៅលើទឹកដីដែលពួកគេដណ្តើមបានពីពួកហាការេនអស់រយៈពេលប៉ុន្មាន?
ពួកគេបានរស់នៅទីនោះរហូតដល់ពួកគេត្រូវជាប់ជាឈ្លើយ។

3
1ch/05/23.md Normal file
View File

@ -0,0 +1,3 @@
# តើកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាលរស់នៅឯណាជាមួយគ្រួសាររបស់ពួកគេ?
ពួកគេបានរស់នៅក្នុងស្រុកបាសាន។

3
1ch/05/25.md Normal file
View File

@ -0,0 +1,3 @@
# ដោយសារកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាលមិនស្មោះត្រង់នឹងព្រះជាម្ចាស់ តើព្រះអង្គបានធ្វើអ្វីដល់ពួកគេ?
ព្រះជាម្ចាស់បានបណ្តាលចិត្តឲ្យស្តេចស្រុកអាស្ស៊ីរីវាយលុក ហើយកុលសម្ព័ន្ធទាំងនេះត្រូវបានចាប់យកទៅជាឈ្លើយសឹក។

3
1ch/06/13.md Normal file
View File

@ -0,0 +1,3 @@
# តើព្រះអម្ចាស់បាននិរទេសអ្នកស្រុកយូដា និងក្រុងយេរូសាឡឹមទៅអ្នកណា?
ព្រះអង្គបាននិរទេសអ្នកស្រុកយូដា និងក្រុងយេរូសាឡិមឲ្យទៅ ព្រះបាទនេប៊ូក្នេសាជាស្ដេចស្រុកបាប៊ីឡូន។

7
1ch/06/31.md Normal file
View File

@ -0,0 +1,7 @@
# តើព្រះបាទដាវីឌតែងតាំងបុរសឲ្យមានភារកិច្ចអ្វីខាងផ្នែកតន្ត្រី?
ពួកគេត្រូវបំពេញមុខងារផ្នែកខាងចម្រៀងនេះ នៅមុខព្រះពន្លា។
# តើអ្នកណាបានសង់ព្រះដំណាក់របស់ព្រះអម្ចាស់នៅក្រុងយេរូសាឡឹម?
គឺព្រះបាទសាឡូម៉ូនបានសង់ព្រះដំណាក់របស់ព្រះអម្ចាស់។

3
1ch/06/48.md Normal file
View File

@ -0,0 +1,3 @@
# តើកុលសម្ព័ន្ធអ៊ីស្រាអែលណាខ្លះត្រូវបានចាត់ឲ្យបំពេញការងារសម្រាប់ព្រះពន្លា?
កូនចៅលេវីត្រូវបានចាត់ឲ្យ បំពេញការងារនោះ។

7
1ch/06/49.md Normal file
View File

@ -0,0 +1,7 @@
# តើលោកអើរ៉ុន និងកូនចៅរបស់លោកទទួលខុសត្រូវសម្រាប់ការថ្វាយតង្វាយអ្វីខ្លះ?
ពួកគេទទួលខុសត្រូវសម្រាប់ការថ្វាយតង្វាយនៅលើអាសនៈ សម្រាប់ថ្វាយតង្វាយដុត ព្រមទាំងដុតគ្រឿងក្រអូបនៅលើអាសនៈសម្រាប់ដុតគ្រឿងក្រអូបដែរ។
# តើការថ្វាយតង្វាយទាំងនេះសម្រាប់អ្វី?
តង្វាយទាំងនេះគឺ ដើម្បីធ្វើពិធីរំដោះបាបឲ្យប្រជាជនអ៊ីស្រាអែល។

3
1ch/06/63.md Normal file
View File

@ -0,0 +1,3 @@
# តើកុលសម្ព័ន្ធលេវីរស់នៅកន្លែងណា ពីព្រោះពួកគេមិនមានដីជាក់លាក់ដូចកុលសម្ព័ន្ធឯទៀតៗ?
កុលសម្ព័ន្ធលេវីត្រូវបានចាត់ឲ្យទៅក្នុងក្រុងជាច្រើនដែលមានដីវាលស្មៅនៅជុំវិញពួកគេ ពីកុលសម្ព័ន្ធយូដា កុលសម្ព័ន្ធស៊ីម្មាន និងកុលសម្ព័ន្ធបេនយ៉ាមីន។

3
1ch/07/01.md Normal file
View File

@ -0,0 +1,3 @@
# តើបុរសប្រភេទណាជាកូនប្រុសរបស់លោកថូឡា?
ពួកគេជាបុរសពូកែអង់អាច។

3
1ch/07/04.md Normal file
View File

@ -0,0 +1,3 @@
# តើមានចំនួនអ្វីធ្វើសឹកនឹងបុរសកុលសម្ព័ន្ធអ៊ីសាខារ?
កុលសម្ព័ន្ធអ៊ីសាខារកាមានទាហានធ្វើសឹកចំនួន ៨៧.០០០ នាក់។

3
1ch/07/06.md Normal file
View File

@ -0,0 +1,3 @@
# តើកូនប្រុសរបស់លោកបេឡាត្រូវបានគេស្គាល់អ្វីខ្លះ?
កូនប្រុសរបស់បេឡាត្រូវបានគេស្គាល់ថា ជាមេដឹកនាំលើក្រុមគ្រួសាររបស់ខ្លួន និងជាមនុស្សខ្លាំងពូកែអង់អាច។

3
1ch/07/14.md Normal file
View File

@ -0,0 +1,3 @@
# តើនរណាបានបង្កើតកូនប្រុសឲ្យលោកម៉ាណាសេដែលមានឈ្មោះថា អាស‌រាល?
​ប្រពន្ធ​ចុងរបស់លោកម៉ាណាសេជា​ស្ត្រី​សាសន៍​អើរ៉ាម ដែលបង្កើតបានកូនប្រុសមួយដែលមានឈ្មោះថា អាស‌រាល។

3
1ch/07/20.md Normal file
View File

@ -0,0 +1,3 @@
# ហេតុអ្វីលោកអេប្រាអ៊ីមត្រូវការការសម្រាលទុក្ខពីបងប្អូនរបស់លោក នៅពេលលោកកាន់ទុក្ខអស់ជាច្រើនថ្ងៃ?
លោកអេប្រាអ៊ីមត្រូវការការលួងលោមពីបងប្អូនរបស់លោក ពីព្រោះកូនប្រុសរបស់លោក គឺអេស៊ើរ និងអេលាដ ត្រូវបានសម្លាប់ដោយអ្នកស្រុកកាថនៅពេលអ្នក​ទាំង​ពីរ​ទៅ​លួច​យក​ហ្វូង​សត្វ​របស់ពួកគេ។

3
1ch/07/23.md Normal file
View File

@ -0,0 +1,3 @@
# ហេតុអ្វីបានជាលោកអេប្រាអ៊ីមដាក់ឈ្មោះកូនប្រុសរបស់លោកថា បេរា?
លោកអេប្រាអ៊ីមបានដាក់ឈ្មោះកូនប្រុសរបស់លោកថា បេរា ដោយព្រោះមានទុក្ខលំបាកកើតឡើងដល់ក្រុមគ្រួសាររបស់លោក។

3
1ch/07/25.md Normal file
View File

@ -0,0 +1,3 @@
# តើនរណាជាកូនប្រុសរបស់លោកនូន?
គឺលោកយ៉ូស្វេជាកូនប្រុសរបស់លោកនូន។

3
1ch/07/28.md Normal file
View File

@ -0,0 +1,3 @@
# តើទ្រព្យសម្បត្ដិ និងទីលំនៅរបស់លោកយ៉ូស្វេនឹងក្រុមគ្រួសាររបស់លោកនៅឯណា?
ទ្រព្យសម្បត្តិ និងទីលំនៅរបស់ពួកគេគឺ នៅក្រុងបេតអែល និងភូមិជុំវិញ។

3
1ch/07/39.md Normal file
View File

@ -0,0 +1,3 @@
# តើកូនចៅរបស់លោកអេស៊ើរមានគុណសម្បត្តិអ្វីខ្លះ?
កូនចៅរបស់លោកអេស៊ើរគឺដើមកំណើតនៃត្រកូលមេដឹកនាំក្រុមគ្រួសាររបស់ពួកគេ គឺ​ជា​មេ​ដឹក​នាំ​ដ៏​ចំណាន និង​មាន​ចិត្ត​អង់‌អាច។

3
1ch/08/06.md Normal file
View File

@ -0,0 +1,3 @@
# តើកូនចៅរបស់លោកអេហូដបានត្រូវ បង្ខំឲ្យធ្វើអ្វី?
កូនចៅរបស់លោកអេហូដត្រូវបានបង្ខំឲ្យផ្លាស់ទៅ​ក្រុង​ម៉ាណា‌ហាត់។

3
1ch/08/12.md Normal file
View File

@ -0,0 +1,3 @@
# តើកូនប្រុសៗរបស់លោកអែលផ្គាលបានបណ្តេញអ្នកណា?
កូនប្រុសៗរបស់លោកបានបណ្តេញអ្នកក្រុងកាថ។

3
1ch/08/26.md Normal file
View File

@ -0,0 +1,3 @@
# តើកូនប្រុសៗរបស់លោក​យេរ៉ូ‌ហាំរស់នៅឯណា?
ពួកគេរស់នៅក្នុងក្រុងយេរូសាឡិម។

7
1ch/08/32.md Normal file
View File

@ -0,0 +1,7 @@
# តើលោកមីកឡូត និងក្រុមគ្រួសាររបស់លោករស់នៅឯណា?
លោកមីកឡូត និងក្រុមគ្រួសាររបស់លោករស់នៅជិតបងប្អូនរបស់ពួកគេនៅក្រុងយេរូសាឡឹម។
# តើនរណាជាឪពុករបស់ព្រះ‌បាទ​សូល?
លោកគីសជាឪពុករបស់ព្រះ‌បាទ​សូល។

3
1ch/08/38.md Normal file
View File

@ -0,0 +1,3 @@
# តើកូនប្រុសៗរបស់​លោកអ៊ូឡាមជាអ្វី តើអ្នកណាស្គាល់កូនចៅរបស់លោកបេនយ៉ាមីន?
កូនប្រុសៗ​របស់​លោក​អ៊ូឡាម សុទ្ធ​តែ​ជា​មនុស្ស​មាន​ចិត្ត​អង់‌អាច ជំនាញ​ខាង​បាញ់​ធ្នូ។

11
1ch/09/01.md Normal file
View File

@ -0,0 +1,11 @@
# តើក្រុម​គ្រួសារ​របស់ប្រជា‌ជន​អ៊ីស្រាអែលទាំងអស់ត្រូវបានកត់ត្រាទុកនៅឯណា?
ក្រុម​គ្រួសារ​របស់​គេ​ត្រូវបាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។
# ហេតុអ្វីបានជាប្រជា‌ជនយូដាត្រូវគេនិរទេសទៅបាប៊ីឡូន?
ប្រជា‌ជន​យូដា​ត្រូវ​ខ្មាំង​កៀរ​ទៅ​ជា​ឈ្លើយនៅ​ស្រុក​បាប៊ី‌ឡូន ពីព្រោះ​តែអំពើបាបរបស់​ពួក​គេ​។
# តើនរណាជាមនុស្សដំបូងគេដែលបានតាំងទីលំនៅថ្មីនៅក្នុងទីក្រុងរបស់ពួកគេ?
អស់​អ្នក​ដែល​បាន​វិលត្រឡប់​មក​វិញ​មុន​គេ​បង្អស់ ហើយ​កាន់​កាប់​ទឹក​ដី​ជា​កម្មសិទ្ធិ​របស់​ខ្លួន​នៅ​តាម​ក្រុង​នានា នោះ​គឺ​ប្រជា‌ជន​អ៊ីស្រា‌អែល​ធម្មតា ពួក​បូជា‌ចារ្យ ពួក​លេវី និងពួកអ្នកបម្រើនៅព្រះវិហារ។

3
1ch/09/10.md Normal file
View File

@ -0,0 +1,3 @@
# តើលោក​អសា‌រាត្រូវបានស្គាល់ថាជាអ្វី?
លោកអសារាជាបូជាចារ្យដែលជា​អ្នក​គ្រប់‌គ្រង​លើ​ព្រះដំណាក់របស់ព្រះជាម្ចាស់។

3
1ch/09/12.md Normal file
View File

@ -0,0 +1,3 @@
# តើបងប្អូនរបស់លោកអដាយ៉ា និងលោកម៉ាសាយត្រូវបានគេស្គាល់ថាជាអ្វី?
ពួកគេ​ទាំង​នោះ​ជា​មនុស្ស​ប៉ិន‌ប្រសប់​បំពេញ​ការ‌ងារ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់។

3
1ch/09/17.md Normal file
View File

@ -0,0 +1,3 @@
# តើការទទួលខុសត្រូវពីមុនដែលអ្នកយាមទ្វារបានអនុវត្តគឺជាអ្វី?
អ្នកយាមទ្វារពីដើមមក​ ពួក​គេ​តែងតែ​យាម​នៅ​ខ្លោង​ទ្វារ​ហ្លួងនៅ​ប៉ែក​ខាង​កើតជា​ទ្វារ​នៃ​ជំរំ​កូន​ចៅ​លេវី។

3
1ch/09/20.md Normal file
View File

@ -0,0 +1,3 @@
# តើលោកសាការីជាកូនប្រុសរបស់លោកមេសេ‌លេមាមានភារកិច្ចអ្វី?
លោកសាការីជាឆ្មាំ​ទ្វារចូលព្រះវិហារដែលជា «ពន្លា​ជួប​ព្រះ‌អម្ចាស់»។

3
1ch/09/22.md Normal file
View File

@ -0,0 +1,3 @@
# តើឆ្មាំទ្វារនឹងកូនៗរបស់ពួកគេដែលព្រះបាទដាវីឌ និងលោកសាំយូអែលបានតែងតាំងដោយទុកចិត្ដបានធ្វើអ្វីខ្លះ នៅក្នុងប្រទេសអ៊ីស្រាអែល?
ដូច្នេះ ឆ្មាំទ្វារនឹងកូនចៅរបស់ពួកគេក៏បំពេញមុខងារជាឆ្មាំទ្វារព្រះដំណាក់ព្រះអម្ចាស់គឺមាត់ទ្វារពន្លាជួបព្រះជាម្ចាស់។

3
1ch/09/25.md Normal file
View File

@ -0,0 +1,3 @@
# តើមេដឹកនាំឆ្មាំទ្វារទាំងបួន​បំពេញ​ការ‌ងារដែលបានចាត់ឲ្យការពារលើបន្ទប់ និង​ទ្រព្យ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់យ៉ាងដូចម្តេច?
មេដឹកនាំឆ្មាំទ្វារទាំងបួននាក់នឹងចំណាយពេល​យប់ ពួក​គេ​ស្នាក់​នៅ​ជុំ‌វិញ​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ និង​បើក​ទ្វារជា​រៀង​រាល់​ព្រឹក។

3
1ch/09/28.md Normal file
View File

@ -0,0 +1,3 @@
# តើពួកលេវីបានទទួលភារកិច្ចជាក់លាក់អ្វីខ្លះ?
ពួក​លេវី​ខ្លះ​មាន​ភារ‌កិច្ច​ថែ‌រក្សា​គ្រឿង​បរិក្ខារ សម្រាប់​ប្រើ‌ប្រាស់​ក្នុង​ព្រះ‌ដំណាក់ អ្នក​ខ្លះ​ទទួល​ភារ‌កិច្ច​ថែ‌រក្សា​គ្រឿង​បរិក្ខារ​ក្នុង​ទីសក្ការ និង​គ្រឿង​បរិក្ខារ​ឯ​ទៀតៗ ព្រម​ទាំង​ម៉្សៅ​ម៉ដ្ត ស្រា​ទំពាំង‌បាយជូរ ប្រេង គ្រឿង​ក្រអូប និង​ប្រេង​ក្រអូប​ផ្សេងៗ​ផង។

3
1ch/09/30.md Normal file
View File

@ -0,0 +1,3 @@
# តើអ្វីទៅជាទំនួលខុសត្រូវ​លោក​កូរ៉ា?
​លោក​កូរ៉ាន​ភារ‌កិច្ច​ចាត់​ចែង​មើល​នំបុ័ងនៃព្រះវត្តមានព្រះអម្ចាស់​ ដែល​ត្រូវ​រៀប​ថ្វាយ​ព្រះ‌អម្ចាស់ រៀង​រាល់​ថ្ងៃ​ឈប់សំរាក។

3
1ch/09/33.md Normal file
View File

@ -0,0 +1,3 @@
# ហេតុអ្វីបានជាពួកអ្នកចំរៀង និងមេ​ដឹកនាំគ្រួសារលេវីរស់នៅក្នុងបន្ទប់នៅទីសក្ការៈនៅពេលពួកគេទំនេរពីការងារ?
ពួកអ្នកចំរៀង និងមេដឹកនាំក្រុមគ្រួសារលេវីរស់នៅឯទីសក្ការៈ ដោយព្រោះពួកគេត្រូវបំពេញភារកិច្ចដែលបានកំណត់ទាំង​ថ្ងៃ ទាំង​យប់។

3
1ch/10/01.md Normal file
View File

@ -0,0 +1,3 @@
# តើមានអ្វីកើតឡើងចំពោះបុត្រៗរបស់ព្រះ‌បាទសូលនៅលើភ្នំគីលបោ?
ពួកភីលីស្ទីនបានដេញតាមបុត្រៗ របស់ព្រះបាទសូល ហើយសម្លាប់ពួកគេ។

7
1ch/10/04.md Normal file
View File

@ -0,0 +1,7 @@
# ហេតុអ្វីបានជាព្រះបាទសូលចង់ឲ្យ​សេនាដែលគ្រឿងសាស្ត្រាវុធចាក់ព្រះអង្គនឹងដាវរបស់គេ?
ព្រះបាទសូលចង់ឲ្យ​សេនាដែលកាន់គ្រឿងសាស្ត្រាវុធរបស់ព្រះអង្គចាក់ព្រះអង្គ ព្រោះ​ព្រះអង្គមិន​ចង់​ឲ្យ​សាសន៍​ដទៃ​សម្លាប់​ ហើយ​ប្រមាថ​មើល‌ងាយ​ព្រះអង្គ​ទេ។
# តើព្រះបាទសូលធ្វើអ្វី នៅពេល​សេនាដែលកាន់គ្រឿងសាស្ត្រាវុធមិនហានសម្លាប់​ព្រះអង្គ?
ព្រះ‌បាទ​សូល​ក៏​ហូត​ដាវ ហើយ​ផ្ដួល​ខ្លួន​លើ​មុខ​ដាវ​នោះ​ទៅ។

3
1ch/10/05.md Normal file
View File

@ -0,0 +1,3 @@
# តើសេនា​ដែល​កាន់គ្រឿងសឹករបស់ព្រះបាទសូលមានប្រតិកម្មយ៉ាងណាចំពោះការ​សោយ​ទិវង្គត​របស់ព្រះបាទសូល?
ពេលសេនា​ដែលកាន់គ្រឿងសាស្ត្រាវុធរបស់ព្រះបាទសូលឃើញថា ព្រះបាទសូលសោយទិវង្គត ដូច្នេះគេក៏ហូតដាវរួច​ផ្ដួល​ខ្លួន​លើ​មុខ​ដាវ ហើយក៍ស្លាប់ទៅ។

3
1ch/10/07.md Normal file
View File

@ -0,0 +1,3 @@
# តើជនជាតិអ៊ីស្រាអែលបានធ្វើអ្វីនៅពេលដែលពួកគេបានឃើញកងទ័ពបានរត់គេច ហើយព្រះបាទសូល និងបុត្រារបស់ព្រះអង្គបានសុគត?
ពួក​គេ​ក៏​បោះ​បង់​ទីក្រុង​ចោល ហើយរត់​ភៀស​ខ្លួន​អស់​ទៅ ហើយអនុញ្ញាតឲ្យកង‌ទ័ពភីលីស្ទីនចូលមកមក​កាន់​កាប់​ក្រុង​ទាំង​នោះ។

3
1ch/10/09.md Normal file
View File

@ -0,0 +1,3 @@
# តើពួកភីលីស្ទីនបានធ្វើអ្វីដល់សពរបស់ព្រះបាទសូល?
ពួកភីលីស្ទីនបានដោះសាកសពរបស់ព្រះអង្គ ហើយបានយកគ្រឿងសស្ត្រាវុធរបស់ព្រះអង្គទៅតម្កល់ទុកក្នុងវិហារនៃព្រះរបស់គេ ហើយយកព្រះសិរសារបស់ស្តេចទៅព្យួរនៅក្នុងវិហារព្រះដាកុន។

3
1ch/10/11.md Normal file
View File

@ -0,0 +1,3 @@
# តើពួកទាហាន​ដ៏​ចំណាននៅក្រុងយ៉ាបេសកាឡាដបានធ្វើអ្វីជាមួយនឹងសពរបស់ព្រះបាទសូល និងបុត្រារបស់ព្រះអង្គ?
ពួកគេបានយកសពរបស់ព្រះបាទសូល និងបុត្រារបស់ព្រះអង្គមក​ក្រុង​យ៉ាបេស ហើយ​រើស​ធាតុ​យក​ទៅ​បញ្ចុះ​ក្រោម​ដើម​ជ្រៃ​។

3
1ch/10/13.md Normal file
View File

@ -0,0 +1,3 @@
# តើព្រះអម្ចាស់ផ្ទេរ​ព្រះរាជាណាចក្រអ៊ីស្រាអែលឲ្យទៅអ្នកណា?
ព្រះអម្ចាស់បានផ្ទេរ​​ព្រះរាជាណាចក្រអ៊ីស្រាអែលទៅ​ឲ្យ​ព្រះ‌បាទ​ដាវីឌ ជា​បុត្រ​របស់​លោក​អ៊ីសាយ​វិញ។

3
1ch/11/01.md Normal file
View File

@ -0,0 +1,3 @@
# ហេតុអ្វីបានជាប្រជា‌ជនអ៊ីស្រាអែលទាំងអស់សុខចិត្តចាក់ប្រេងអភិសេកព្រះបាទដាវីឌឲ្យធ្វើជាស្តេចស្រុកអ៊ីស្រាអែល?
ព្រះបាទដាវីឌជាសាច់​ញាតិ និងពួកគេបានដឹកនាំកងទ័ពអ៊ីស្រាអែលកាលពីមុន ព្រះ‌អម្ចាស់​បាន​ថ្លែង​ទុក​តាម​រយៈ​ព្យាការីសាំយូអែលថា ព្រះបាទដាវីឌនឹងគ្រប់គ្រងលើប្រជា‌រាស្ត្រអ៊ីស្រាអែល។

3
1ch/11/04.md Normal file
View File

@ -0,0 +1,3 @@
# តើលោកយ៉ូអាប់បានក្លាយជាមេ‌ទ័ពរបស់អ៊ីស្រាអែលយ៉ាងដូចម្តេច?
ព្រះបាទដាវីឌមានរាជ‌ឱង្ការ​ថា អ្នកណាដែលវាយប្រហារពួកយេប៊ូសមុនគេនឹងក្លាយជាមេទ័ព ហើយលោកយ៉ូអាប់ជាអ្នកដំបូងដែលវាយប្រហារពួកគេ។

3
1ch/11/07.md Normal file
View File

@ -0,0 +1,3 @@
# ហេតុអ្វីបានជាព្រះបាទដាវីឌមានអំណាចកាន់តែខ្លាំងឡើងៗ បន្ទាប់ពីព្រះអង្គបានចាប់ផ្ដើមរស់នៅក្នុងទីក្រុងព្រះបាទដាវីឌ?
ព្រះបាទដាវីឌអំណាចកាន់តែខ្លាំងឡើងៗ ពីព្រោះព្រះអម្ចាស់នៃពិភពទាំងមូលគង់នៅជាមួយ។

3
1ch/11/10.md Normal file
View File

@ -0,0 +1,3 @@
# តើការអ្វីដែលលោក​យ៉ាសុ‌បៀមត្រូវបានគេស្គាល់?
លោក​យ៉ាសុ‌បៀម​បាន​ប្រើ​លំពែង សម្លាប់​ខ្មាំង​អស់​បី​រយ​នាក់ ក្នុង​ពេល​តែ​មួយ។

3
1ch/11/12.md Normal file
View File

@ -0,0 +1,3 @@
# តើលោកអេឡាសារជាជនជាតិអហូមានកេរ្ដិ៍ឈ្មោះអ្វី?
ក្រោយពីកងទ័ពអ៊ីស្រាអែលបានបាក់ទ័ពរត់គេចខ្លួន លោកអេឡាសារជាជនជាតិអហូបានឈរនៅកណ្តាលវាលស្មៅ ហើយវាយជនជាតិភីលីស្ទីន។

3
1ch/11/15.md Normal file
View File

@ -0,0 +1,3 @@
# តើព្រះបាទដាវីឌបានស្នើសុំអ្វី?
ព្រះបាទដាវីឌត្រូវការទឹកផឹកពីអណ្ដូងដែលក្បែរមាត់ទ្វារភូមិបេថ្លេហិម។

7
1ch/11/18.md Normal file
View File

@ -0,0 +1,7 @@
# តើនាយទាហានខ្លាំងពូកែទាំងបីរបស់ព្រះបាទដាវីឌបានធ្វើអ្វី ដើម្បីធ្វើឲ្យសំណើរបស់ព្រះអង្គក្លាយជាការពិត?
នាយទាហានទាំងបីនាក់នាំគ្នាសម្រុកចូលទៅក្នុងទីតាំងទ័ពពួកភីលីស្ទីន ហើយដងទឹកពីអណ្តូងនៅមាត់ទ្វារភូមិបេថ្លេហិម​យក​​មកថ្វាយព្រះបាទដាវីឌ។
# ហេតុអ្វីបានជាព្រះបាទដាវីឌមិនព្រមសោយទឹកពីអណ្តូងនៅមាត់ទ្វារភូមិបេថ្លេហិម នៅពេលដែលពួកទាហានខ្លាំងពូកែរបស់ព្រះអង្គបានប្រថុយជីវិតរបស់ពួកគេ ដើម្បីដងទឹកពីអណ្តូងនោះ?
ព្រះបាទដាវីឌមិនព្រមសោយទឹកនោះទេ ព្រោះព្រះអង្គមិនគិតពីការសោយទឹកនេះទេដោយព្រោះពួកទាហានបានប្រថុយជីវិតទៅដងយកមក។

3
1ch/11/20.md Normal file
View File

@ -0,0 +1,3 @@
# តើអ្វីទៅជាកេរ្តិ៍ឈ្មោះរបស់លោកអប៊ីសាយជាប្អូនរបស់លោកយ៉ូអាប់?
លោកអប៊ីសាយជាមេទ័ពលើមេទ័ពខ្លាំងពូកែទាំងបីនាក់ ហើយបានសម្លាប់ខ្មាំងសត្រូវអស់បីរយនាក់ជាមួយលំពែងរបស់លោក។

3
1ch/11/22.md Normal file
View File

@ -0,0 +1,3 @@
# តើលោក​បេណា‌យ៉ាជាកូនរបស់លោកយេហូយ៉ាដាមានកេរ្តិ៍ឈ្មោះអ្វី?
លោកបេណាយ៉ាជាបុរសខ្លាំងពូកែម្នាក់ដែលបានសម្លាប់សត្វតោនៅក្នុងរណ្តៅ នៅ​ថ្ងៃ​ដែល​មាន​ទឹក​កក​ធ្លាក់ហើយបានសម្លាប់ជនជាតិអេស៊ីបដ៏ធំម្នាក់ ដោយយកលំពែងផ្ទាល់របស់អ្នក​នោះចេញពីអ្នក​នោះមក។

3
1ch/11/24.md Normal file
View File

@ -0,0 +1,3 @@
# តើព្រះបាទដាវីឌបានប្រគល់ភារកិច្ចអ្វីដល់លោកបេណាយ៉ា?
លោកបេណាយ៉ាបានទទួលកិត្ដិយសយ៉ាងខ្ពង់ខ្ពស់ពីព្រះបាទដាវីឌ ដូច្នេះព្រះអង្គបានតែងតាំងលោកជាមេបញ្ជាការលើកងអង្គរក្សរបស់ស្តេច។

3
1ch/11/26.md Normal file
View File

@ -0,0 +1,3 @@
# តើមានបុរស​ដ៏​អង់‌អាច​ណាខ្លះជាប្អូនរបស់លោកយ៉ូអាប់?
លោក​អេសា‌អែល​ជាបុរស​ដ៏​អង់‌អាចដែលត្រូវជាប្អូនរបស់លោកយ៉ូអាប់។

3
1ch/12/01.md Normal file
View File

@ -0,0 +1,3 @@
# តើអ្វីទៅជាទេពកោសល្យពិសេសរបស់ទាហានខ្លាំងពូកែដែលបានមករកព្រះបាទដាវីឌ នៅពេលដែលព្រះអង្គត្រូវបានរត់​គេច​ចេញពី​ព្រះ‌បាទសូល?
ទាហានខ្លាំងពូកែគឺបេនយ៉ាមីនដែលអាចប្រើបានទាំងដៃឆ្វេង និងដៃស្តាំស្ទាត់​ជំនាញក្នុងការបាញ់​ព្រួញ ឬ​បាញ់​ដង្ហក់របស់ពួកគេ។

3
1ch/12/08.md Normal file
View File

@ -0,0 +1,3 @@
# តើអ្វីទៅជាលក្ខណៈពិសេសរបស់កុលសម្ព័ន្ធកាដដែលបានចូលរួមជាមួយព្រះបាទដាវីឌនៅឯបន្ទាយក្នុងទីរហោស្ថាន?
កុលសម្ព័ន្ធកាដជាយុទ្ធជនស្ទាត់ជំនាញក្នុងសឹកសង្រ្គាម ជាអ្នកដែលអាចប្រើប្រាស់ ខែល និងលំពែង ជាពួកដែលមានទឹកមុខគួរឲ្យស្ញែងខ្លាចដូចជាសត្វសឹង្ហ ហើយរហ័សដូចជាសត្វប្រើសនៅលើភ្នំ។

3
1ch/12/14.md Normal file
View File

@ -0,0 +1,3 @@
# តើកុលសម្ព័ន្ធកាដបានសម្រេចការអ្វីខ្លះនៅក្នុងស្រុកដែលបានប្រគល់ឲ្យអ៊ីស្រាអែល?
កុលសម្ព័ន្ធកាដមិនត្រឹមតែឆ្លងទន្លេយ័រដាន់ទេ បន្ទាប់ពីរដូវដែលទឹកទន្លេឡើងលិចច្រាំងអស់ ហើយវាយពួកអ្នកដែលរស់នៅតាមជ្រលងភ្នំ។

3
1ch/12/16.md Normal file
View File

@ -0,0 +1,3 @@
# តើព្រះបាទដាវីឌបានព្រមានអ្វីដល់ពួកអ្នកពីកុលសម្ព័ន្ធបេនយ៉ាមីន និងកុលសម្ព័ន្ធយូដាពេលពួកគេទៅដល់បន្ទាយរបស់ព្រះអង្គ?
ព្រះបាទដាវីឌបានប្រាប់ពួកគេថាពួកគេអាចចូលរួមជាមួយព្រះអង្គ ប្រសិនបើពួកគេបានមកដោយសុខសាន្ដ ប៉ុន្តែប្រសិនបើពួកគេបានមកមកបន្លំខ្លួន ហើយធ្វើការឲ្យសត្រូវរបស់ព្រះអង្គ នោះព្រះអង្គនឹងសូមឲ្យព្រះជាម្ចាស់ដាក់ទោសពួកគេចាប់តាំងពីព្រះអង្គមិនបានធ្វើអ្វីខុស។

3
1ch/12/18.md Normal file
View File

@ -0,0 +1,3 @@
# តើអ្វីទៅជាការឆ្លើយតបរបស់​លោក​អម៉ា‌សាយចំពោះការព្រមានរបស់ព្រះបាទដាវីឌ?
​លោក​អម៉ា‌សាយបានប្រាប់ព្រះបាទដាវីឌថា យើងទាំងអស់គ្នានៅខាងព្រះអង្គ ហើយសូម​ឲ្យ​សេចក្ដី​សុខ‌សាន្ត​កើត​មានដល់អ្នកណាដែលជួយព្រះបាទដាវីឌ ពីព្រោះព្រះរបស់ព្រះអង្គកំពុងជួយព្រះអង្គ។

3
1ch/12/19.md Normal file
View File

@ -0,0 +1,3 @@
# ហេតុអ្វីបានជាពួកភីលីស្ទីនបណ្តេញព្រះបាទដាវីឌចេញ នៅពេលដែលព្រះបាទដាវីឌចូលមកឯពួកភីលីស្ទីនដើម្បីច្បាំងនឹងព្រះបាទសូល?
ពួកភីលីស្ទីនភ័យខ្លាចថា ព្រះអង្គនឹងបោះបង់ចោលការច្បាំងជាមួយព្រះបាទសូល ហើយពួកគេនឹងមានគ្រោះថ្នាក់ដល់អាយុជីវិត។

3
1ch/12/21.md Normal file
View File

@ -0,0 +1,3 @@
# តើទាហានរបស់ម៉ាណាសេដែលក្រោយមកក្លាយជាមេបញ្ជាការកងទ័ពរបស់ព្រះបាទដាវីឌបានជួយព្រះអង្គយ៉ាងដូចម្តេច?
ទាហានរបស់ម៉ាណាសេជាទាហានដែលអង់អាចជាពួកអ្នកដែលជួយព្រះបាទដាវីឌទៅច្បាំងនឹងពួកចោរ។

3
1ch/12/23.md Normal file
View File

@ -0,0 +1,3 @@
# ហេតុអ្វីបានជាទាហានប្រដាប់អាវុធទាំងអស់ដែលធ្វើសង្គ្រាម ចូលមករកព្រះបាទដាវីឌនៅក្រុងហេប្រូន?
ពួកគេចូលមកគាល់ព្រះបាទដាវីឌនៅក្រុងហេប្រូន ដើម្បីជួយផ្ទេរ​រាជ​សម្បត្តិ​របស់​ព្រះ‌បាទ​សូល​ថ្វាយ​ព្រះ‌បាទ​ដាវីឌ ស្រប​តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់។

3
1ch/12/26.md Normal file
View File

@ -0,0 +1,3 @@
# តើលោក​សាដុកត្រូវបានគេស្គាល់ព្រោះអ្វី?
លោក​សាដុក ជា​យុវជន​ពូកែ​អង់‌អាច ។

3
1ch/12/32.md Normal file
View File

@ -0,0 +1,3 @@
# តើមេដឹកនាំពីររយនាក់ពីកុល‌សម្ព័ន្ធ​អ៊ីសា‌ខារបានដឹងអ្វីខ្លះ?
ពួកគេទាំង​នោះ​សុទ្ធ​តែ​ចេះ​សម្គាល់​មើល​ពេល​វេលា ហើយ​ដឹង​ថា​តើ​ជន‌ជាតិ​អ៊ីស្រា‌អែល​ត្រូវ​ធ្វើ​ដូច​ម្ដេច​ខ្លះ។

7
1ch/12/38.md Normal file
View File

@ -0,0 +1,7 @@
# ហេតុអ្វីបានជាទាហានរបស់អ៊ីស្រាអែលទាំងអស់មកដល់ក្រុងហេប្រូន?
ពួក​គេ​ធ្វើ​ដំណើរ​មក​ដល់​ក្រុង​ហេប្រូន ដោយ​ចិត្ត​ស្មោះ​សរ ដើម្បី​អភិសេក​ព្រះ‌បាទ​ដាវីឌ ជា​ព្រះ​មហា‌ក្សត្រ​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល។
# តើទាហានរបស់អ៊ីស្រាអែលមានអាហារ និងភេសជ្ជៈគ្រប់គ្រាន់ដែលអាចបរិភោគ និងផឹកបានបីថ្ងៃមកពីណា ដើម្បីអបអរព្រះបាទដាវីឌឲ្យក្លាយទៅជាស្តេចរបស់អ៊ីស្រាអែល?
បងប្អូនរបស់ទាហានអ៊ីស្រាអែលបាន​រៀបចំ​ជប់‌លៀង​ទទួលទាំងអស់។

7
1ch/13/01.md Normal file
View File

@ -0,0 +1,7 @@
# តើព្រះបាទដាវីឌបានប្រជុំពិភាក្សាជាមួយអ្នកណាមុនពេលមានព្រះរាជឱង្កាទៅកាន់អង្គប្រជុំអ៊ីស្រាអែលទាំងអស់?
ព្រះអង្គបានប្រជុំពិភាក្សាជាមួយមេបញ្ជាការ និងមេដឹកនាំទាំងអស់នៅអ៊ីស្រាអែល។
# ហេតុអ្វីបានជាអង្គប្រជុំយល់ស្របស្តាប់តាមព្រះបាទដាវីឌ ​ផ្ញើ​សារទៅ​​គ្រប់​ទី​កន្លែង ក្នុង​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល ហើយចូលរួមជាមួយព្រះបាទដាវីឌ ដើម្បីដង្ហែហិបរបស់ព្រះជាម្ចាស់ត្រឡប់មកអ៊ីស្រាអែលវិញ?
អង្គប្រជុំបានយល់ស្របធ្វើការនេះ ពីព្រោះ​ប្រជា‌ជន​ទាំង​មូល​ពេញ​ចិត្ត​នឹង​សំណើ​នេះ។

3
1ch/13/07.md Normal file
View File

@ -0,0 +1,3 @@
# តើព្រះបាទដាវីឌ និងប្រជាជនអ៊ីស្រាអែលទាំងអស់បានធ្វើអ្វីខ្លះ នៅពេលពួកគេដង្ហែហិបចេញពីផ្ទះរបស់លោកអប៊ីណាដាប់?
ព្រះបាទដាវីឌ និងប្រជាជនអ៊ីស្រាអែលទាំងអស់នាំគ្នាអបអរ សប្បាយរីករាយនៅចំពោះព្រះជាម្ចាស់។

7
1ch/13/09.md Normal file
View File

@ -0,0 +1,7 @@
# តើព្រះអម្ចាស់បានធ្វើអ្វីខ្លះ នៅពេលលោកអ៊ូសាលាតដៃរបស់លោក ដើម្បីចាប់ហិបនៅពេលដែលគោបានដួល?
នៅពេលនោះសេចក្តីក្រោធរបស់ព្រះអម្ចាស់ក៏បានទាស់នឹងលោកអ៊ូសា ហើយបានប្រហារជីវិតលោក ។
# ហេតុអ្វីបានជាព្រះបាទដាវីឌខឹងនឹងព្រះអម្ចាស់?
ព្រះបាទដាវីឌខឹង ពីព្រោះព្រះអម្ចាស់បាន​ប្រហារ​ជីវិត​លោកអ៊ូសា។

7
1ch/13/12.md Normal file
View File

@ -0,0 +1,7 @@
# តើព្រះដាវីឌបានដាក់ហិបរបស់ព្រះជាម្ចាស់នៅកន្លែងណាពេលព្រះអង្គមានសេចក្តីកោតខ្លាចព្រះជាម្ចាស់?
ព្រះដាវីឌបានដាក់ហិបរបស់ព្រះជាម្ចាស់នៅក្នុងផ្ទះរបស់លោកអូបេឌ-អេដុម ជាអ្នកស្រុកកាថ។
# តើព្រះអម្ចាស់បានធ្វើអ្វីខ្លះសម្រាប់ក្រុមគ្រួសាររបស់លោកអូបេឌ-អេដុម?
ព្រះ‌អម្ចាស់​បានប្រទាន​ពរ​ដល់​ក្រុម​គ្រួសារ​របស់​លោក និង​អ្វីៗ​ទាំង​អស់​ដែល​លោក​មាន។

3
1ch/14/01.md Normal file
View File

@ -0,0 +1,3 @@
# តើព្រះបាទដាវីឌដឹងអ្វីយ៉ាងប្រាកដថា នៅពេលព្រះបាទហ៊ីរ៉ាមជាស្តេចក្រុងទី បានចាត់អ្នកនាំសារដោយនាំយកឈើតាត្រៅ ជាងឈើ ជាងដាប់ថ្ម ជាងសំណង់សង់ដំណាក់មួយថ្វាយព្រះបាទដាវីឌ?
ព្រះបាទដាវីឌបានឈ្វេងយល់ថាព្រះជាម្ចាស់តែងតាំងទ្រង់ជាស្តេចលើស្រុកអ៊ីស្រាអែល។

3
1ch/14/03.md Normal file
View File

@ -0,0 +1,3 @@
# តើមានលទ្ធិផលអ្វី នៅពេលព្រះបាទដាវីឌបាន​យក​មហេសី​ជាច្រើនទៀត នៅ​ក្រុង​យេរូ‌សាឡឹម?
ព្រះបាទដាវីឌបានក្លាយទៅជាបិតាដែលមានបុត្រា​បុត្រី​ជា​ច្រើន។

3
1ch/14/08.md Normal file
View File

@ -0,0 +1,3 @@
# តើព្រះបាទដាវីឌបានធ្វើអ្វី នៅពេលព្រះអង្គបានឮថា ពួកជនជាតិភីលីស្ទីនកំពុងស្វែងរកព្រះអង្គ?
ព្រះអង្គក៏បានលើកទ័ពទៅតទល់ជាមួយនឹងពួកគេ។

7
1ch/14/10.md Normal file
View File

@ -0,0 +1,7 @@
# តើព្រះអម្ចាស់បានឆ្លើយតបយ៉ាងណា ទៅព្រះបាទដាវីឌ នៅពេលព្រះបាទដាវីឌទូលសួរថា តើព្រះអង្គគួរទៅច្បាំងជាមួយពួកភីលីស្ទីនឬទេ?
ព្រះអម្ចាស់បានមានបន្ទូលទៅព្រះបាទដាវីឌឲ្យទៅច្បាំងនឹងពួកគេចុះ ដ្បិតព្រះអង្គបានប្រគល់ពួកគេមកក្នុងកណ្តាប់ដៃរបស់ព្រះបាទដាវីឌហើយ។
# តើព្រះបាទដាវីឌបានចេញ​បញ្ជាឲ្យធ្វើអ្វីជាមួយរូបព្រះដែលកង‌ទ័ព​ភីលីស្ទីន​បោះ​បង់​ចោល?
​ព្រះ‌បាទ​ដាវីឌបាន​ចេញ​បញ្ជា​ឲ្យ​​ដុត​រូប​ព្រះរបស់កង‌ទ័ព​ភីលីស្ទីន​ចោល។

3
1ch/14/13.md Normal file
View File

@ -0,0 +1,3 @@
# តើព្រះអម្ចាស់មានបន្ទូលទៅព្រះបាទដាវីឌឲ្យវាយប្រហារពួកភីលីស្ទីនពីន្លែងណា នៅពេលពួកគេបានមកទន្រ្ទាន នៅជ្រលងភ្នំសាជាថ្មី?
ព្រះ‌ជាម្ចាស់មាន​ព្រះ‌បន្ទូល​មកព្រះបាទដាវីឌឲ្យទៅ​ព័ទ្ធពីក្រោយពួកគេ ហើយ​វាយ​ពួក​គេ​ពី​ម្ដុំ​ដើមវិញ។

7
1ch/14/15.md Normal file
View File

@ -0,0 +1,7 @@
# តើព្រះបាទដាវីឌត្រូវឮអ្វី មុនពេលព្រះអង្គចេញទៅវាយ​លុក​ទី​តាំង​ទ័ព​ភីលីស្ទីន?
ព្រះបាទដាវីឌត្រូវឮសន្ធឹក​ជើង​នៅ​លើ​ចុងដើមឈើ។
# តើព្រះអម្ចាស់បណ្តាលឲ្យ​ប្រជា‌ជាតិ​ទាំង​អស់​ធ្វើអ្វី នៅពេលកិត្តិនាម​របស់ព្រះបាទដាវីឌ​ល្បី​ខ្ចរ‌ខ្ចាយ​គ្រប់​ស្រុក?
ព្រះអម្ចាស់បានបណ្តាលឲ្យ​ប្រជា‌ជាតិ​ទាំង​អស់​ស្ញែង​ខ្លាច​ព្រះ‌បាទ​ដាវីឌ។

7
1ch/15/01.md Normal file
View File

@ -0,0 +1,7 @@
# តើព្រះបាទដាវីឌបានមានរាជឱង្កាថាអ្នកណាជាមនុស្សតែម្នាក់ដែលត្រូវបានព្រះអម្ចាស់ជ្រើសរើសឲ្យសែងហិប?
ពួកលេវីជាមនុស្សតែម្នាក់គត់ដែលព្រះអម្ចាស់បានជ្រើសរើសឲ្យសែងហិប។
# តើព្រះបាទដាវីឌបានប្រមូលជនជាតិអ៊ីស្រាអែលទាំងអស់នៅឯក្រុងយេរូសាឡឹម សម្រាប់គោលបំណងអ្វី?
ព្រះបាទដាវីឌបានប្រមូលពួកគេ ដើម្បីដង្ហែហិបរបស់ព្រះជាម្ចាស់មកតម្កល់ នៅកន្លែងដែលព្រះអង្គបានរៀបចំទុក។

3
1ch/15/04.md Normal file
View File

@ -0,0 +1,3 @@
# តើអ្នកណាខ្លះដែលព្រះបាទដាវីឌបានប្រមូលមកដើម្បីដង្ហែហិប?
ព្រះបាទដាវីឌបានប្រមូលពួកកូនចៅរបស់លោកអើរ៉ុន ព្រមទាំងពួកកូនចៅលេវី។

3
1ch/15/11.md Normal file
View File

@ -0,0 +1,3 @@
# តើមេដឹកនាំលើក្រុមគ្រួសារលេវី និងបងប្អូនរបស់ពួកគេត្រូវធ្វើអ្វីខ្លះ ដើម្បីអាចដង្ហែហិបរបស់ព្រះអម្ចាស់ទៅកន្លែងដែលព្រះបាទដាវីឌបានរៀនចំទុក?
ពួកគេត្រូវញែកខ្លួនឲ្យបាន​វិសុទ្ធ ដើម្បី​ទៅ​ដង្ហែ​ហិប​របស់​ព្រះ‌អម្ចាស់។

7
1ch/15/13.md Normal file
View File

@ -0,0 +1,7 @@
# ហេតុអ្វីបានជាពួកបូជាចារ្យ និងពួកលេវីធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ?
ពួកគេបាននាំគ្នាញែកខ្លួនជាបរិសុទ្ធ ដើម្បីអាចដង្ហែហិបរបស់ព្រះអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែល។
# តើលោកម៉ូសេបានទទួលច្បាប់សម្រាប់ស្នែងហិបដាក់លើស្មារបស់ពួកលេវីដោយស៊កមកពីអ្នកណា?
ច្បាប់សម្រាប់ស្នែងហិបត្រូវបានផ្តល់ឲ្យតាមព្រះបន្ទូលរបស់ព្រះអម្ចាស់។

3
1ch/15/16.md Normal file
View File

@ -0,0 +1,3 @@
# តើព្រះបាទដាវីឌបានប្រគល់ភារកិច្ចជា​តន្រ្តីករដល់អ្នកណាទទួលខុសត្រូវ?
ព្រះបាទដាវីឌបានប្រគល់ភារកិច្ចតន្រ្តីករឲ្យទៅអ្នកដឹកនាំក្រុមលេវីទទួលខុសត្រូវ។

3
1ch/15/25.md Normal file
View File

@ -0,0 +1,3 @@
# តើអ្នកណាជាអ្នកដែលជួយពួកលេវីក្នុងការសែងហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់?
ព្រះជាម្ចាស់ជាអ្នកដែលបានជួយពួកលេវីក្នុងការសែងហិប។

7
1ch/15/27.md Normal file
View File

@ -0,0 +1,7 @@
# តើព្រះបាទដាវីឌពាក់អ្វី ហើយតើព្រះអង្គស្លៀកជាមួយអ្វី?
ព្រះបាទដាវីឌពាក់អាវ​ធំធ្វើពីក្រណាត់ព្រែ ហើយព្រះអង្គពាក់​អាវ​អេផូដ​ធ្វើ​ពី​ក្រណាត់​ទេស‌ឯក។
# តើអ្នកណាខ្លះបាន​ដង្ហែ​ហិបដោយ​សម្រែក​ជ័យ‌ឃោស​សម្លេង​ប៉ី ត្រែ និង​ឈិង ព្រម​ទាំង​ប្រគំ​ឃឹម និង​ពិណ​យ៉ាង​រំពងផង?
ប្រជា‌ជន​អ៊ីស្រាអែលទាំងអស់បានដង្ហែ​ហិប។

3
1ch/15/29.md Normal file
View File

@ -0,0 +1,3 @@
# តើព្រះ‌នាង​មិកាលបានឃើញអ្វីដែលព្រះបាទដាវីឌធ្វើ ហើយធ្វើឲ្យព្រះនាងមើលងាយព្រះអង្គនៅក្នុងចិត្តរបស់ព្រះនាង?
ព្រះ‌នាង​មិកាលបានឃើញព្រះបាទដាវីឌកំពុងអបអរលោត​កព្ឆោង ។

7
1ch/16/01.md Normal file
View File

@ -0,0 +1,7 @@
# តើប្រជាជនអ៊ីស្រាអែលថ្វាយអ្វីខ្លះនៅចំពោះព្រះភ័ក្រ្តព្រះជាម្ចាស់ បន្ទាប់ពីបានដង្ហែហិបមកដាក់តម្កល់នៅកណ្តាលព្រះពន្លា ដែលព្រះបាទដាវីឌបានរៀបចំទុក?
ពួកគេបានថ្វាយតង្វាយដុត និងតង្វាយមេត្រីភាព។
# តើព្រះបាទដាវីឌបានប្រទានអ្វីទៅឲ្យប្រជាជនអ៊ីស្រាអែលទាំងអស់ នៅពេលដែលព្រះអង្គធ្វើការរួចរាល់ហើយក៏ប្រទានពរដល់ប្រជាជនទាំងអស់ក្នុងព្រះនាមព្រះជាម្ចាស់?
ព្រះបាទដាវីឌបានប្រទានពរទៅពួកគេម្នាក់ៗនូវ នំប៉័ងមួយដុំ សាច់មួយដុំ និងនំទំពាំងបាយជូរក្រៀមមួយដុំ។

3
1ch/16/04.md Normal file
View File

@ -0,0 +1,3 @@
# តើពួកលេវីត្រូវបានចាក់ប្រេងតាំងឲ្យធ្វើអ្វី ដូចដែលពួកគេបម្រើនៅចំពោះហិប?
ពួកលេវីត្រូវបានចាក់ប្រេងតែងតាំងឲ្យអរព្រះគុណ ច្រៀងសរសើរ និងលើកតម្កើងព្រះអម្ចាស់ជាព្រះនៃប្រជាជនអ៊ីស្រាអែល ដូចដែលពួកគេបម្រើនៅចំពោះហិបនៃព្រះអម្ចាស់។

7
1ch/16/07.md Normal file
View File

@ -0,0 +1,7 @@
# តើលោកអេសាភ និងបងប្អូនរបស់លោកត្រូវបានចាក់ប្រេងតែងតាំងឲ្យធ្វើអ្វី?
ពួកគេត្រូវបានចាក់ប្រេងតែងតាំងឲ្យប្រារព្ធពិធីច្រៀងចម្រៀងលើកតម្កើងព្រះជាម្ចាស់។
# តើប្រជាជនបានថ្លែងអំពីអ្វីនៅក្នុងចម្រៀងដែលលោកអេសាភ និងបងប្អូនរបស់លោកបានច្រៀង?
ពួកគេបានរៀបរាប់ពីការអស្ចារ្យដែលព្រះអង្គបានធ្វើ។

3
1ch/16/10.md Normal file
View File

@ -0,0 +1,3 @@
# តើមនុស្សត្រូវអួត និងស្វែងរកអ្នកណា?
មនុស្សត្រូវអួត និងស្វែងរកព្រះអម្ចាស់។

3
1ch/16/12.md Normal file
View File

@ -0,0 +1,3 @@
# តើកូនចៅអ៊ីស្រាអែលជាអ្នកដែលព្រះជាម្ចាស់បានជ្រើសរើសដែលត្រូវនឹកចាំអ្វី អំពីព្រះអម្ចាស់ជាព្រះរបស់ពួកគេ?
ពួកគេត្រូវនឹកចាំពីការអស្ចារ្យទាំងប៉ុន្មាន ដែលព្រះអង្គបានធ្វើ ចូរនឹកពីការអស្ចារ្យ និងឬទ្ធិបាដិហារិយ៍ទាំងប៉ុន្មានដែលចេញពីព្រះឱស្តទ្រង់មក។

7
1ch/16/15.md Normal file
View File

@ -0,0 +1,7 @@
# តើព្រះអម្ចាស់បានធ្វើអ្វីជាមួយលោកអប្រាហាំដែលជនជាតិអ៊ីស្រាអែលត្រូវចងចាំជានិច្ច?
ព្រះអង្គបានចងសម្ពន្ធមេត្រីជាមួយលោកអប្រាហាំ ហើយជនជាតិអ៊ីស្រាអែលត្រូវគោរពតាមសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់រហូតតទៅ។
# តើព្រះអម្ចាស់បានសន្យាថានឹងផ្ដល់អ្វីដល់ប្រជាជនរបស់ព្រះអង្គទុកជាចំណែកមរតករបស់ពួកគេ?
ព្រះអម្ចាស់បានសន្យាថានឹងប្រគល់ស្រុកកាណានដល់ពួកគេ។

3
1ch/16/19.md Normal file
View File

@ -0,0 +1,3 @@
# តើព្រះអម្ចាស់បានការពារអ៊ីស្រាអែលយ៉ាងដូចម្តេច នៅពេលដែលពួកគេនៅមានគ្នាតិច ហើយនៅពេលដែលពួកគេកំពុងធ្វើដំណើរពីនគរមួយទៅនគរមួយទៀត?
ព្រះអង្គមិនអនុញ្ញាតឲ្យនអ្នកណាម្នាក់សង្កត់សង្កិនពួកគេទេ។

Some files were not shown because too many files have changed in this diff Show More