km_tn/rom/11/23.md

4.0 KiB

ប្រសិនបើ ពួកគេបោះបង់ចោលភាពមិនជឿរបស់ពួកគេចេញ

ឃ្លា «បោះបង់ចោលភាពមិនជឿរបស់ពួកគេ» គឺស្ទួនអវិជ្ជមាន។ អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់វិជ្ជមាន។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ប្រសិនបើជនជាតិយូដា ចាប់ផ្តើមជឿលើព្រះគ្រិស្ត»។ (សូមមើលៈ rc://*/ta/man/translate/figs-doublenegatives)

ពួកគេនឹងបានផ្សាំឡើងវិញ

លោកប៉ូលនិយាយពីជនជាតិយូដាដូចជាមែកដែលអាចនឹងត្រូវបានផ្សាំចូលទៅដើមវិញ ប្រសិនបើេពួកគេចាប់ផ្តើមជឿលើព្រះយេស៊ូ។ អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀត «ព្រះជាម្ចាស់នឹងផ្សាំពួកគេត្រឡប់ទៅវិញ»។ (សូមមើលៈ [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-activepassive]])

ផ្សាំ

នេះជាសញ្ញាប្រតិបត្តិការដែលបញ្ចប់នៃមែកដែលរស់របស់ដើមឈើមួយដើម ដាក់ចូលទៅក្នុងដើមឈើមួយផ្សេងទៀត ដូច្នេះមែកថ្មីនឹងបន្តលូតលាស់ក្នុងដើមឈើនោះ។

ប្រសិនបើ អ្នកត្រូវបានកាត់ចេញពីដើមអូលីវព្រៃអាចផ្សាំបានប៉ុណ្ណឹងទៅហើយ ចុះទំរាំបើ សាសន៍យូដា ពួកគេជាមែកពីធម្មជាតិ តើពួកគេមិនងាយក្នុងការផ្សាំនឹងដើមអូលីវរបស់ពួកគេផ្ទាល់ទេឬអី?

លោកប៉ូលបន្តនិយាយពីសាសន៍ដទៃ និងសាសន៍យូដាដែលពួកគេជាមែកឈើ។ អ្នកអាចបកប្រែឃ្លានេះក្នុងសកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀត «ព្រោះប្រសិនបើព្រះជាម្ចាស់បានកាត់អ្នកចេញពី ដើមអូលីវព្រៃ​ ដែលជាធម្មជាតិ ហើយផ្សាំអ្នកទៅក្នុងដើមអូលីវល្អដែលផ្ទុយពីធម្មជាតិយ៉ាងនេះទៅហើយ ចុះទំរាំបើសាសន៍យូដា ដែលជាមែកធម្មជាតិ តើព្រះអង្គនឹងផ្សាំពួកគេទៅក្នុងដើមរបស់ពួកគេយ៉ាងណាទៅ?» (សូមមើលៈ [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-activepassive]])

មែក

លោកប៉ូលបន្តនិយាយពីសាសន៍ដទៃ និងសាសន៍យូដាដែលពួកគេជាមែកឈើ។ «មែកធម្មជាតិ» និយាយពីសាសន៍យូដា ហើយ «មែកផ្សាំ» និយាយពីអ្នកជឿសាសន៍ដទៃ។(សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ពួកគេ...ពួកគេ

គ្រប់កន្លែងដែលជួបពាក្យ «ពួកគេ» គឺសំដៅដល់សាសន៍យូដា។