2.6 KiB
ព័ត៌មានទូទៅ:
ខគម្ពីរទាំងនេះបានបន្ត «សាមសិបពាក្យ» នៅក្នុងជំពូក (២២:២០) ។
មនុស្សដែលមានកែវភ្នែកអាក្រក់
ន័យដែលអាចមាន គឺ១) ជាមនុស្សឆោតល្ងង់ដែលមិនចូលចិត្តផ្តល់របស់របរដល់អ្នកដទៃ ឬ ២) ជាមនុស្សអាក្រក់ (UDB)។
ហើយកុំបរិភោគ
«កុំប្រាថ្នាយ៉ាងខ្លាំង» ។ សូមមើលពីរបៀបដែលអ្នកបកប្រែ «ខ្លាំង» ក្នុងជំពូក ២១ៈ៩។
អាហារឆ្ងាញ់
«អាហារដែលពិសេស និងមានតម្លៃថ្លៃ» (UDB)។ សូមបកប្រែដូចនៅក្នុងជំពូក ២៣ៈ១។
ចិត្តគេមិនស្មោះត្រង់ជាមួយអ្នកឡើយ
នេះជាពាក្យប្រៀបធៀប។ ការបកប្រែរបៀបផ្សេងទៀត: «គេពិតជាមិនចង់អោយអ្នករីករាយនឹងអាហារនោះទេ» (សូមមើល: rc://*/ta/man/translate/figs-idiom)
ក្រោយមក អ្នកនឹងខ្ជាក់អាហារនោះចោល
នេះគឺជាការបំផ្លើសមួយ។ ការបកប្រែរបៀបផ្សេងទៀត: «អ្នកនឹងសង្ឃឹមថាអ្នកមិនបានញ៉ាំអ្វីទេ» (សូមមើល: rc://*/ta/man/translate/figs-hyperbole)
ហើយពាក្យសរសើររបស់អ្នកនឹងឥតប្រយោជន៍
ការសរសើរត្រូវបានគេនិយាយដូចជាវត្ថុដែលមានតម្លៃ។ នាមអរូបី «សរសើរ» អាចត្រូវបានបកប្រែជាកិរិយាស័ព្ទ។ ការបកប្រែរបៀបផ្សេងទៀត: «គេនឹងមិនសប្បាយចិត្តទេសូម្បីតែអ្នកនិយាយល្អអំពីគេ និងម្ហូប» (សូមមើល: [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-abstractnouns]])