km_tn/isa/55/10.md

3.7 KiB

ព័ត៌មានទូទៅៈ

ព្រះអម្ចាស់បន្តមានព្រះបន្ទូលទៅប្រជាជនយេរូសាឡិម។

ដ្បិតភ្លៀងនិងព្រិល...មិនអាច​ត្រឡប់​ទៅ​លើ​វិញឡើយ

នេះទំនងជាការពិពណ៌នាអំពីទឹកភ្លៀង និងព្រិលដែលហួត។

ពាក្យ​របស់​យើង​ក៏​ដូច្នោះ​ដែរ ...​នឹង​ចម្រើន​កើន​ឡើង ក្នុង​ការ​អ្វី ដែល​យើង​ចាត់​ទៅ​ធ្វើ​នោះ

ព្រះអម្ចាស់មានព្រះបន្ទូលអំពីព្រះបន្ទូលរបស់ព្រះអង្គគឺប្រៀបដូចជាមនុស្សដែលព្រះអង្គចាត់ឲ្យធ្វើជាអ្នកនាំសាររបស់ព្រះអង្គឲ្យបំពេញមុខងារ។ (សូមមើល: [[rc:///ta/man/translate/figs-personification]] និង [[rc:///ta/man/translate/figs-metaphor]])

ពាក្យ​របស់​យើង​ក៏​ដូច្នោះ​ដែរ គឺ​ពាក្យ​ដែល​ចេញ​ពី​មាត់​របស់​យើង

ពាក្យត្រង់នេះ «មាត់» តំណាង់ឲ្យព្រះអម្ចាស់ផ្ទាល់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពាក្យដែលយើងបានមានបន្ទូល» (សូមមើល: rc://*/ta/man/translate/figs-synecdoche)

នឹង​មិន​វិល​ត្រឡប់​មក​រក​យើង​វិញ​ឡើយ

ការពិពណ៌នាពាក្យដែលវិលត្រឡប់មករកព្រះអម្ចាស់វិញមានន័យថាគេបានបញ្ចប់កិច្ចការដែលព្រះអម្ចាស់បានបញ្ចូនគេមកដើម្បីបំពេញ។ ថាគេនឹងមិនត្រលប់មកវិញ «គ្មានប្រយោជន៍» មានន័យថាគេនឹងមិនបរាជ័យក្នុងការសម្រេចភារកិច្ចរបស់ខ្លួន។ របៀបផ្សេងទៀតនៃការបកប្រែៈ «គេនឹងមិនបរាជ័យក្នុងការបំពេញភារកិច្ចរបស់ខ្លួនទេ» (សូមមើល: rc://*/ta/man/translate/figs-explicit)

គឺ​នឹង​ធ្វើ​សម្រេច​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​នៅ​ក្នុង​ចិត្ត​យើង ហើយ​នឹង​ចម្រើន​កើន​ឡើង ក្នុង​ការ​អ្វី ដែល​យើង​ចាត់​ទៅ​ធ្វើ​នោះ

ឃ្លាទាំងពីរនេះមានអត្ថន័យដូចគ្នាហើយនិយាយថាអ្វីដែលព្រះអម្ចាស់មានបន្ទូលនឹងកើតឡើងជានិច្ច។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប៉ុន្តែយើងនឹងសំរេចនូវអ្វីដែលយើងចង់បានហើយអ្វីដែលយើងមានបន្ទុល យើងនឹងបណ្តាលឲ្យកើតឡើង» (សូមមើល: rc://*/ta/man/translate/figs-parallelism)