5.2 KiB
សេចក្ដីប្រកាស
«នេះជាអ្វីដែលព្រះអម្ចាស់មានព្រះបន្ទូល» ឬ «នេះជាសាររបស់ព្រះអម្ចាស់»
អំពីទីវាលរហោស្ថាននៅក្បែរសមុទ្រ
នេះសំដៅទៅលើប្រជាជនដែលរស់នៅបាប៊ីឡូនថាជាវាលខ្សាច់ ទោះបីព្រះមិនទាន់បានធ្វើឲ្យវាក្លាយជាវាលខ្សាច់ក៏ដោយ។ ព្រឹត្តិការណ៍នេះពិតជានឹងកើតឡើង។ របៀបផ្សេងទៀតនៃការបកប្រែៈ «អំពីប្រជាជនដែលរស់នៅលើទឹកដីដែលនឹងក្លាយទៅជាវាលខ្សាច់» (សូមមើល: [[rc:///ta/man/translate/figs-metonymy]] និង [[rc:///ta/man/translate/figs-pastforfuture]])
ដូចព្យុះសង្ឃរាបក់បោកកាត់តំបន់ណេកិប
លោកអេសាយប្រៀបធៀបកងទ័ពដែលនឹងវាយប្រហារប្រជាជនទៅនឹងព្យុះមួយដែលមានខ្យល់បក់ខ្លាំង។ ពួកគេនឹងរហ័សនិងមានថាមពល។ (សូមមើល: rc://*/ta/man/translate/figs-simile)
ពីវាលរហោស្ថាន
ទីនេះ «ទីរហោស្ថាន» សំដៅទៅលើទីរហោស្ថាននៃស្រុកយូដា។ (សូមមើល: rc://*/ta/man/translate/figs-explicit)
ពីទឹកដីដ៏គួរឲ្យខ្លាច
កងទ័ពមកពីប្រជាជនដែលបង្កការភ័យខ្លាចយ៉ាងខ្លាំង។
ខ្ញុំបានឃើញនិមិត្តមួយគួរឲ្យព្រឺខ្លាច
នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអម្ចាស់បានបង្ហាញខ្ញុំនូវចក្ខុវិស័យដ៏ស្មុគស្មាញ» (សូមមើល: rc://*/ta/man/translate/figs-activepassive)
គឺមនុស្សឧបាយ គេប្រព្រឹត្តដោយកិច្ចកលរបស់គេ
«អ្នកដែលបោកបញ្ឆោតនឹងបញ្ឆោត»
ពួកអ្នកដែលធ្លាប់បំផ្លាញ ក៏បំផ្លាញ
«ហើយអ្នកដែលបំផ្លាញនឹងត្រូវបំផ្លាញចោល»
ចូរនាំគ្នាឡោមព័ទ្ធកងទ័ពអេឡាម ចូរនាំគ្នាវាយលុកកងទ័ពមេឌីអើយ
ក្នុងនិមិត្តដែលលោកអេសាយបានផ្តល់ឲ្យព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់កងទ័ពអេឡាម និងមេឌីដូចពួកគេកំពុងតែស្តាប់គាត់ដែរ។ (សូមមើល: rc://*/ta/man/translate/figs-apostrophe)
ចូរនាំគ្នាឡោមព័ទ្ធកងទ័ពអេឡាម ចូរនាំគ្នាវាយលុកកងទ័ពមេឌីអើយ
គេយល់ថា ពួកគេនឹងវាយប្រហារប្រជាជនបាប៊ីឡូន។ របៀបផ្សេងទៀតនៃការបកប្រែៈ «ចូរឡើងទៅវាយពួកបាប៊ីឡូន ពួកទាហាននៃស្រុកអេឡាម ចូរទៅឡោមព័ទ្ធពួកបាប៊ីឡូនពួកទាហាននៃមេឌី» (សូមមើល: rc://*/ta/man/translate/figs-ellipsis)
អេឡាម...មេឌី
ទីនេះ «អេឡាម» និង «មេឌី» តំណាងឲ្យទាហានមកពីកន្លែងទាំងនេះ។ (សូមមើល: rc://*/ta/man/translate/figs-metonymy)
ដ្បិតយើងនឹងធ្វើឲ្យពួកគេបាក់អំនួត
នៅទីនេះ «ទីក្រុង» តំណាងឲ្យប្រជាជនទាំងអស់ដែលកំពុងរងទុក្ខដោយសារពួកបាប៊ីឡូន។ ព្រះអម្ចាស់នឹងធ្វើឲ្យពួកគេឈប់សំរាក នៅពេលព្រះអង្គចាត់កងទ័ពអេឡាម និងមេឌីឲ្យមកកំទេចស្រុកបាប៊ីឡូន។ (សូមមើល: rc://*/ta/man/translate/figs-metonymy)