km_tn/zep/01/14.md

4.6 KiB

ជិតមកដល់ហើយ និងមកដល់ក្នុងពេលឆាប់ៗ

ពាក្យដដែលៗនៃពាក្យ «ជិត» រួមជាមួយឃ្លា «មកដល់ក្នុងពេលឆាប់ៗ» បញ្ជាក់ថាថ្ងៃដែលព្រះអម្ចាស់នឹងជំនុំជំរះមនុស្សនឹងមកដល់ឆាប់ៗ។ ការបកប្រែរបៀបផ្សេងទៀតៈ «ជិត ហើយមកដល់ឆាប់ៗ» (សូមមើលៈ rc://*/ta/man/translate/figs-doublet)

ថ្ងៃនោះ ជាថ្ងៃនៃកំហឹង...ប៉ម

ប្រយោគនេះគឺបញ្ជាក់ឲ្យឃើញថាការជំនុំជំរះរបស់ព្រះជាម្ចាស់នឹងគួរឲ្យខ្លាចប៉ុណ្ណា។ ការនឹងមានការលើកឡើងមកនិយាយជាច្រើន ហើយបង្ហាញពីការដែលនឹងបំផ្លាញនៃការជំនុំជំរះលើកចុងក្រោយដោយព្រះជាម្ចាស់។ វាបង្កើតការសង្កត់ធ្ងន់បែបនេះ។

ជាថ្ងៃនៃទុក្ខព្រួយ និងវេទនា

ពាក្យថា «ទុក្ខព្រួយ» និង «វេទនា» មានន័យដូចគ្នា ហើយបញ្ជាក់កម្រិតទុក្ខព្រួយ ឈឺចាប់របស់មនុស្ស។ ការបកប្រែរបៀបផ្សេងទៀតៈ «ថ្ងៃមួយដែលមនុស្សនឹងមានអារម្មណ៍សោកសង្រេងខ្លាំង» (សូមមើលៈ rc://*/ta/man/translate/figs-doublet)

ថ្ងៃមួយនៃព្យុះសង្ឃរានិងការបំផ្លិចបំផ្លាញ

ពាក្យនៅទីនេះ «ព្យុះសង្ឃរា» សំដៅទៅលើការថ្លែងពីការជំនុំជំរះ។ ពាក្យថា «ការបំផ្លិចបំផ្លាញ» ពិពណ៌នាអំពីឥទ្ធិពលនៃការជំនុំជំរះនោះ។ ការបកប្រែរបៀបផ្សេងទៀតៈ «ថ្ងៃនៃព្យុះសង្ឃរាដែលបំផ្លាញ» ឬ «ថ្ងៃនៃការជំនុំជំរះដែលបំផ្លិចបំផ្លាញ» (សូមមើលៈ [[rc:///ta/man/translate/figs-doublet]] និង [[rc:///ta/man/translate/figs-metonymy]])

ថ្ងៃនៃយប់ខ្មៅងងឹត ជាថ្ងៃដែលមានពពកក្រាស់ខ្មៅ

ពាក្យថា «យប់ខ្មៅងងឹត» និង «ពពកក្រាស់ខ្មៅ» មានន័យដូចគ្នា ហើយបញ្ជាក់ពីកម្រិតខ្មៅងងិត។ ពាក្យទាំងពីរនេះសំដៅទៅលើពេលវេលានៃគ្រោះមហន្តរាយ ឬ ការជំនុំជំរះ។ ការបកប្រែរបៀបផ្សេងទៀតៈ «ថ្ងៃដែលពេញដោយភាពខ្មៅងងិត» ឬ « ថ្ងៃនៃការជំនុំជំរះដ៏គួរឲ្យខ្លាច» (សូមមើលៈ [[rc:///ta/man/translate/figs-doublet]] និង [[rc:///ta/man/translate/figs-metonymy]])

ជាថ្ងៃនៃសម្លេងត្រែ និងសម្រែកសឹកសង្គ្រាមច្បាំង

ពាក្យថា «សម្លេងត្រែ» និង «សម្រែកសឹកសង្គ្រាមច្បាំង» មានន័យដូចគ្នានៅទីនេះ។ ពាក្យទាំងពីរមានន័យសំដៅចំពោះទាហានដែលត្រៀមច្បាំង» (សូមមើលៈ rc://*/ta/man/translate/figs-doublet)

កំផែងការពារទីក្រុង និងប៉មខ្ពស់ៗ

ឃ្លាទាំងពីរនេះសំដៅទៅលើបន្ទាយយោធា។ ការបកប្រែរបៀបផ្សេងទៀតៈ «ទីក្រុងដែលមានកំពែងការពាររឹងមាំ» (សូមមើលៈ rc://*/ta/man/translate/figs-doublet)