km_tn/zec/01/16.md

3.1 KiB

យើងនឹងវិលមកក្រុងយេរូសាឡឹមវិញដោយចិត្តអាណិតអាសូរ

ការត្រឡប់ទៅក្រុងយេរូសាឡិមវិញ គឺសំដៅលើការថែរក្សាប្រជាជនអ៊ីស្រាអែលដូចស្តេចដែលវិលត្រឡប់មកដឹកនាំប្រជារាស្ត្ររបស់ព្រះអង្គអោយរួចផុតពីបញ្ហា។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ដំណាក់របស់យើងនឹងត្រូវសង់ឡើងវិញ​

របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះវិហាររបស់យើងនឹងត្រូវសង់ឡើងវិញនៅក្រុងយេរូសាឡឹម»

ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា

ឃ្លានេះត្រូវបានបកប្រែជាញឹកញាប់ថា «ព្រះអម្ចាស់មានព្រះបន្ទូលថា» នៅក្នុង UDB។ អ្នកអាចបកប្រែអត្តន័យនេះតាមវិធីណាដែលល្អបំផុតនៅក្នុងភាសារបស់អ្នក។ ឃ្លានេះត្រូវបានប្រើជាច្រើនដងនៅក្នុងកាន់គម្ពីរសាការី។

មានខ្សែវាស់លាតសន្ធឹងជុំវិញក្រុងយេរូសាឡឹម!

របៀបផ្សេងទៀតនៃការបកប្រែៈ «ក្រុងយេរូសាឡឹមនឹងត្រូវបានស្ទង់មតិមុនពេលសាងសង់ឡើងវិញ»

ទីក្រុងរបស់យើងជាច្រើនផ្សេងទៀតនឹងមានភោគទ្រព្យហូរហៀរឡើងវិញ

ព្រះអម្ចាស់គឺសំដៅលើការល្អដែលព្រះអង្គនឹងធ្វើសម្រាប់ជនជាតិអ៊ីស្រាអែល ដូចជាវត្ថុរាវដែលអាចបំពេញទីក្រុង និងហូរមកលើកំពែង។ របៀបផ្សេងទៀតនៃការបកប្រែៈ «ទីក្រុងនានារបស់អ៊ីស្រាអែលនឹងមានភាពរុងរឿងឡើងវិញ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ព្រះអម្ចាស់នឹង​សម្រាល​ទុក្ខ​ក្រុង​ស៊ីយ៉ូន​សា​ជា​ថ្មី

របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអម្ចាស់នឹងលើកទឹកចិត្តប្រជាជនអុីស្រាអែល» (សូមមើល: rc://*/ta/man/translate/figs-metonymy)