km_tn/zec/01/04.md

4.1 KiB

ស្រែកថា

«ស្រែកហៅ»

ចូលបែរចេញ

«ផ្លាស់ប្តូ»

ប៉ុន្តែពួកគេមិនស្ដាប់ និងមិនបានយកចិត្តទុកដាក់នឹងពាក្យរបស់យើងឡើយ

ឃ្លាទាំងពីរនេះមានន័យថា ប្រជាជនអ៊ីស្រាអែលមិនគោរពតាមបទបញ្ជារបស់ព្រះអម្ចាស់ទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប៉ុន្តែពួកគេមិនព្រមស្តាប់ពាក្យបញ្ជារបស់យើងទេ» (សូមមើលៈ rc://*/ta/man/translate/figs-parallelism)

នេះគឺជាព្រះបន្ទូលរបស់ព្រះអម្ចាស់

ឃ្លានេះត្រូវបានបកប្រែជាញឹកញាប់ថា «ព្រះអម្ចាស់មានព្រះបន្ទូលថា» នៅក្នុង UDB។ អ្នកអាចបកប្រែគំនិតនេះតាមវិធីណាដែលល្អបំផុតនៅក្នុងភាសារបស់អ្នក។ ឃ្លានេះត្រូវបានប្រើជាច្រើនដងនៅក្នុងកាន់គម្ពីរសាការី។

តើដូនតារបស់អ្នកនៅឯណា? តើពួកព្យាការីនៅទីណា តើពួកគេអាចនៅទីនេះជារៀងរហូតឬ?

សំណួរទាំងពីរនេះត្រូវបានសួរដើម្បីចង្អុលបង្ហាញការពិតដែលថាមនុស្សស្លាប់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ឪពុកអ្នកបានស្លាប់ហើយ។ ពួកព្យាការីក៏នឹងត្រូវស្លាប់ដែរ»។ (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

ប៉ុន្តែពាក្យ និងបញ្ញត្តិ​ដែល​បានបង្គាប់ដល់ពួកព្យាការី ជាអ្នកបម្រើរបស់យើង តើពួកគេមិនបានវិលត្រលប់មកធ្វើតាមដូនតារបស់អ្នកវិញទេឬ?

សំណួរនេះត្រូវបានប្រើដើម្បីបង្ហាញដល់ប្រជាជនអ៊ីស្រាអែលថា អ្វីៗទាំងអស់ដែលព្រះអម្ចាស់បានប្រាប់ដល់ព្យាការីរបស់ព្រះអង្គ ដើម្បីដាស់តឿនដូនតារបស់គេបានកើតឡើង។ (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

ពាក្យ និងបញ្ញត្តិ​របស់យើង

ទាំងពីរនេះគឺសំដៅទៅលើអ្វីដែលព្រះបានមានបន្ទូលទៅកាន់ពួកព្យាការី។ (សូមមើលៈ rc://*/ta/man/translate/figs-doublet)

វិលត្រលប់មកធ្វើតាមដូនតារបស់អ្នក

ព្រះអម្ចាស់មានព្រះបន្ទូលអំពីការព្យាករណ៍របស់ព្រះអង្គដូចពួកគេកំពុងតែរត់ដើម្បីចាប់ដូនតារបស់ជនជាតិអ៊ីស្រាអែលដែរ។ ពាក្យថា «វិលត្រលប់មកធ្វើតាម» មានន័យថាបានផុតទៅ។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

តាមផ្លូវនិងការប្រព្រឹត្តដែលយើងបានធ្វើ

«ឥរិយាបទ និងសកម្មភាពរបស់យើង»