km_tn/tit/02/11.md

2.7 KiB

ប្រយោគភ្ជាប់

លោកប៉ុលលើកទឹកចិត្តទីតុស ឲ្យរកមើលការយាងមករបស់ព្រះអម្ចាស់ ហើយចងចាំពីសិទ្ធិអំណាចរបស់ព្រះអម្ចាស់ តាមរយៈព្រះអម្ចាស់ផងដែរ។

ព្រះគុណរបស់ព្រះជាម្ចាស់បានបើកសម្តែងមក...ការបង្ហាត់បង្រៀនដល់ពួកយើង

លោកប៉ុល បាននិយាយអំពីព្រះគុណរបស់ព្រះអម្ចាស់ដូចជា មនុស្សដែលទៅរកមនុស្សផ្សេងទៀត ហើយបង្ហាត់ពួកគេឱ្យចេះរស់នៅក្នុងជីវិតដ៏បរិសុទ្ធ។ (សូមចូលទៅមើល: rc://*/ta/man/translate/figs-personification)

បង្រៀនយើងឲ្យលះបង់ចោលការមិនគោរពកោតខ្លាចព្រះជាម្ចាស់

«បង្រៀនយើងកុំអោយប្រមាថដល់ព្រះអម្ចាស់»

បដិសេធសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាម

«សេចក្ដីប៉ងប្រាថ្នាយ៉ាងខ្លាំងចំពោះរបស់នៅលើលោកីយនេះ» ឬ «សេចក្ដីប៉ងប្រាថ្នាយ៉ាងខ្លាំងចំពោះការសប្បាយដែលពេញដោយអំពើបាប»

នៅក្នុងសម័យនេះ

«ខណៈពេលដែលយើងរស់នៅក្នុងពិភពលោកនេះ» ឬ «អំឡុងពេលនេះ»

យើងទន្ទឹងរង់ចាំទទួល

«យើងរង់ចាំស្វាគមន៍»

សេចក្តីសង្ឃឹមរបស់យើង

លោកប៉ុលមានន័យថាព្រះអម្ចាស់ ដែលយើងជឿជាក់ថា គាត់នឹងមករកយើងវិញ។ (សូមចូលទៅមើល: rc://*/ta/man/translate/figs-metonymy)

ការបើកសម្តែងសិរីរុងរឿងរបស់ព្រះអង្គ

លោកប៉ុល បាននិយាយអំពីសិរីរុងរឿងរបស់ព្រះអម្ចាស់ដើម្បីបញ្ជាក់ថាព្រះអម្ចាស់នឹងយាងមក។ (សូមចូលទៅមើល: rc://*/ta/man/translate/figs-metonymy)