km_tn/tit/01/06.md

2.5 KiB

ប្រយោគភ្ជាប់

ដោយបានប្រាប់ទីតុស ឲ្យតែងតាំងអ្នកចាស់ទុំនៅគ្រប់ទីក្រុងទាំងអស់នៅកោះក្រែតនោះ លោកប៉ុលបានតម្រូវឲ្យមានអ្នកចាស់ទុំ។

អ្នកចាស់ទុំ​ត្រូវ​តែជាអ្នក​ដែល​គ្មាន​​កំហុស

ត្រូវ «គ្មានការស្តីបន្ទោស» គឺត្រូវគេស្គាល់ថាជាមនុស្សដែលមិនធ្វើអំពើអាក្រក់។​ ការបកប្រែរបៀបផ្សេងទៀត: «អ្នកចាស់ទុំមិនត្រូវមានកេរ្តិ៍ឈ្មោះអាក្រក់នោះទេ»

ដែលប្តីមាន​ប្រពន្ធ​តែ​មួយ

ធ្វើជាប្តីស្មោះត្រង់។ អត្ថន័យដែលអាចមានគឺ ១) មិនបន្តទំនាក់ទំនងជាមួយនារីផ្សេងទៀតឬ ២) មិនមានប្រពន្ធទី ២ ឬប្រពន្ធចុង។

​កូន​ចៅ​ជា​អ្នក​ដែលជឿ

អាចមានន័យថា ១) កូនចៅដែលជឿលើព្រះអម្ចាស់ឬ ២) ជាកូនចៅដែលគួរឱ្យទុកចិត្ត។

​គ្មានសីលធម៌

«បះបោរ» ឬ «ដែលមិនអនុវត្តតាមច្បាប់»

អ្នកគ្រប់គ្រងដំណាក់របស់ព្រះជាម្ចាស់

លោកប៉ុលនិយាយអំពីអ្នកចាស់ទុំ ដូចជាពួកគេជាមេគ្រួសារ ដែលទទួលបន្ទុកនៅក្នុងក្រុមគ្រួសារ។ (សូមចូលទៅមើល: rc://*/ta/man/translate/figs-metaphor)

មិន​ចំណូល​ស្រា

«មិនមែនជាគ្រឿងស្រវឹង» ឬ «មិនផឹកស្រា»

មិន​មែនជាអ្នក​ឈ្លោះ​ប្រកែក

«មិនមែនម្នាក់ដែលប្រើអំពើហឹង្សា» ឬ «មិនមែនម្នាក់ដែលចូលចិត្តប្រយុទ្ធ» (UDB)