km_tn/sng/07/02.md

3.2 KiB

ព័ត៌មានទូទៅ៖

គូស្នេហ៍របស់ស្ត្រីវ័យក្មេងរូបនេះនៅតែបន្តរៀបរាប់ពីមនុស្សដែលខ្លួនស្រលាញ់។

ផ្ចិត​របស់​អូន​មាន​រាង​ដូច​ពែង

ផ្ចិតរបស់ស្ត្រីមានរាងល្អឥតខ្ចោះដូចពែង។ របៀបផ្សេងទៀត នៃការបកប្រែៈ «ក្បាលពោះរបស់អ្នកមានរាងឥតល្អខ្ចោះដូចពែង» ​។ (សូមមើល: rc://*/ta/man/translate/figs-simile)

ផ្ចិត

ចំណុចសំគាល់នៅលើពោះ ដែលជាស្នាមបន្សល់ទុកពីទងផ្ចិត ដែលភ្ជាប់ទារកទៅនឹងម្តាយរបស់គេ

ពេញ​ទៅ​ដោយ​ស្រា​ដ៏​ឈ្ងុយ​ឆ្ងាញ់​ជានិច្ច

មនុស្សប្រើចានធំៗលាយស្រាជាមួយទឹក ឬព្រិលសម្រាប់ពិធីជប់លៀង។ មនុស្សចូលចិត្តរសជាតិស្រានៅឯពិធីជប់លៀង។ របៀបផ្សេងទៀត នៃការបកប្រែៈ «ខ្ញុំអាចរីករាយនឹងភាពស្រស់ស្អាតរបស់វាជានិច្ច» ឬ «សូមឲ្យមនុស្សរីករាយនឹងសម្រស់របស់វា»។ (សូមមើល: [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-litotes]])

ពោះ​របស់​អូន​ប្រៀប​បាន​នឹង​គំនរ​ស្រូវ​សាលី

មនុស្សគិតថាពណ៌ស្រូវសាលី ​គឺជាពណ៌ស្បែកដ៏ស្រស់ស្អាតបំផុត ​ហើយគំនរស្រូវសាលីមានរាងមូលគឺស្រស់ស្អាត។ របៀបផ្សេងទៀត នៃការបកប្រែៈ «ពោះរបស់អូនមានពណ៌ស្រស់ស្អាត ហើយមានរាងមូលដូចគំនរស្រូវសាលី»។

​គំនរ​ស្រូវ​សាលី

នេះគឺជាគំនរគ្រាប់ធញ្ញជាតិបន្ទាប់ពីមនុស្សច្របាច់និងយកស្រូវសាលី។

ដែល​មាន​ផ្កា​ក្រវាន់​លំអ​ជុំ‌វិញ

ផ្កាដ៏ស្រស់ស្អាតធ្វើឲ្យគំនរស្រូវសាលីហាក់ដូចជាស្រស់ស្អាតជាងមុន។ របៀបផ្សេងទៀត នៃការបកប្រែៈ «ដែលមានក្រវាន់​នៅជុំវិញវា»។ (សូមមើល: rc://*/ta/man/translate/figs-activepassive)

ផ្កា​ក្រវាន់​

ប្រភេទនៃផ្កាធំមួយ