km_tn/sng/07/01.md

2.5 KiB

អូន​ពាក់​ស្បែក​ជើង​ដូច្នេះ​ស្អាត​ណាស់ ចង្កេះ​របស់​អូន​រាង​មូល

ឃ្លានេះត្រូវបានបញ្ជាក់ដោយបន្តពីជំពូក ៦:១៣ ដែលគូស្នេហ៍របស់ស្ត្រីកំពុងពិពណ៌នានាង នៅពេលនាងរាំ។ របៀបផ្សេងទៀត នៃការបកប្រែៈ «ជើងរបស់អូនពិតជាស្រស់ស្អាតណាស់ នៅពេលអូនពាក់ស្បែកជើងរបស់អូន នៅពេលអូនរាំ»។ (សូមមើល: rc://*/ta/man/translate/figs-explicit)

ម្ចាស់‌ក្សត្រី​អើយ!

ទោះបីស្ដ្រីនោះមិនបានកើតក្នុងត្រកូលរាជវង្សក៏ដោយ តែរបៀបដែលនាងមើល និងការប្រព្រឹត្ដ ធ្វើឲ្យនាងមើលទៅដូចជាក្សត្រី​របស់ស្ដេច។ របៀបផ្សេងទៀត នៃការបកប្រែៈ «អ្នកដែលមានចរិតខ្ពង់ខ្ពស់» ឬ «អ្នកដែលឆើតឆាយ»។ (សូមមើល: rc://*/ta/man/translate/figs-metonymy)

ភ្លៅរបស់​អូន​រាង​មូល ដូច​ខ្សែ​កដែលមានបំពាក់ត្បូង

រូបរាងភ្លៅរបស់ស្ត្រីគឺ ដូចជាថ្មដ៏មានតម្លៃមួយស្រស់ស្អាត ដែលកម្មករជំនាញបានឆ្លាក់ជារូបរាងល្អឥតខ្ចោះ។ របៀបផ្សេងទៀត នៃការបកប្រែៈ «រាងភ្លៅរបស់អូនគឺស្រស់ស្អាត ដូចខ្សែកោងដ៏ស្រស់ស្អាតនៃគ្រឿងអលង្ការ ដែលសិប្បករជំនាញបានធ្វើ។ (សូមមើល: rc://*/ta/man/translate/figs-simile)

ភ្លៅរបស់​អូន

ពាក្យថា​ ​«ភ្លៅ» សំដៅទៅលើត្រគាករបស់ស្ត្រី និងផ្នែកនៃជើងរបស់នាង ដែលនៅពីលើជង្គង់របស់នាង។