km_tn/sng/05/14.md

1.9 KiB

ព័ត៌មានទូទៅ៖

ស្ត្រីវ័យក្មេងបន្តរៀបរាប់អំពីមនុស្សជាទីស្រឡាញ់របស់នាង។

ដៃ​របស់​គាត់​ប្រៀប​បាន​នឹង​កង​មាស ដែល​មាន​ដាំ​ត្បូង​

ដៃរបស់គាត់ជាមាសរាងស៊ីឡាំង ដែលមានគ្រឿងអលង្ការព័ទ្ធជុំវិញពួកគេ។ ស្ត្រីប្រើរូបភាពនេះ ដើម្បីនិយាយថា ដៃរបស់គាត់ស្រស់ស្អាត ​និងមានតម្លៃ។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

ខ្លួន​របស់​គាត់​ប្រៀប​បាន​នឹង​ភ្លុក ព្រម​ទាំង​មាន​ដាំ​ត្បូង​កណ្ដៀង​ផង

ពោះរបស់គាត់គឺភ្លុករលោង ដែលមានត្បូងកណ្តៀងពាសពេញពីលើ។ ស្ត្រីប្រើរូបភាពនេះ ដើម្បីនិយាយថា ពោះរបស់គាត់ស្រស់ស្អាត និងមានតម្លៃ។

ភ្លុក

ភ្លុកស ​ឬធ្មេញនៃសត្វមួយដែលស្រដៀងគ្នានឹងឆ្អឹង។ មនុស្សប្រើភ្លុកដើម្បីធ្វើឲ្យរលោង និងភ្លឺចាំងនៃរូបភាព។

​ត្បូង​កណ្ដៀង

ត្បូងកណ្តៀងគឺជាប្រភេទថ្មដែលមានតម្លៃ។ ត្បូងកណ្តៀងប្រភេទនេះប្រហែលជា មានពណ៌លឿង ឬពណ៌មាស។