km_tn/sng/05/12.md

1.9 KiB

ព័ត៌មានទូទៅ៖

ស្ត្រីវ័យក្មេងបន្តរៀបរាប់អំពីមនុស្សជាទីស្រឡាញ់របស់នាង។

ភ្នែក​របស់​គាត់​ស្រស់​ស្អាត ដូច​សត្វ​ព្រាប​

សូមមើលពីរបៀបដែលអ្នកបានបកប្រែឃ្លាថា «ភ្នែក​របស់​គាត់​ស្រស់​ស្អាត ដូច​សត្វ​ព្រាប​» ក្នុងជំពូក ១ៈ១៥។

ដែល​ស្ថិត​នៅ​ក្បែរ​មាត់​ទឹក

ស្ត្រីប្រហែលជាកំពុងប្រើរូបភាពនេះ ដើម្បីនិយាយថា ភ្នែករបស់មនុស្សជាទីស្រឡាញ់របស់នាងមានសំណើមដូចទឹកហូរ។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

លាងសម្អាត់ដោយទឹកដោះគោ

«លាងខ្លួនពួកគេនៅក្នុងទឹកដោះគោ» ។ សត្វព្រាបតំណាងឲ្យប្រសីភ្នែករបស់មនុស្សជាទីស្រឡាញ់។ ទាំងនេះត្រូវបានព័ទ្ធជុំវិញ ដោយភ្នែករបស់គាត់ដែលមានពណ៌សដូចទឹកដោះគោ។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

ចាំងដូចត្បូង

ភ្នែករបស់គាត់ស្អាតណាស់ ដែលមើលទៅដូចជាគ្រឿងអលង្ការ ដែលសិប្បករបានដាក់យ៉ាងប្រុងប្រយ័ត្ន។ (សូមមើល: rc://*/ta/man/translate/figs-simile)