km_tn/sng/04/10.md

4.2 KiB
Raw Permalink Blame History

ព័ត៌មានទូទៅ៖

គូស្នេហ៍បន្តសរសើរស្ត្រីនោះ។

អូន​ស្រី​សម្លាញ់​អើយ ក្តីស្នេហារបស់អូនស្រស់ស្អាត់ណាស់

«សេចក្ដីស្រឡាញ់របស់អូនគឺអស្ចារ្យ»

អូន​ស្រី​សម្លាញ់​អើយ កូនក្រមុំបងអើយ

សូមមើលពីរបៀបដែលអ្នកបានបកប្រែពាក្យនេះនៅក្នុងជំពូក ៤ៈ៩។

គឺប្រសើរ​ជាង ស្រា​ទំពាំង‌បាយជូរ

ជួរទាំងនេះធ្វើឡើងវិញនូវគំនិតដូចគ្នានៅក្នុងពាក្យផ្សេងគ្នាសម្រាប់ការសង្កត់ធ្ងន់លើអត្ថន័យ។ (សូមមើល: rc://*/ta/man/translate/figs-parallelism)

គឺប្រសើរ​ជាង ស្រា​ទំពាំង‌បាយជូរ

«សេចក្ដីស្រឡាញ់របស់អូនគឺប្រសើរជាងស្រាទំពាំងបាយជូរទៅទៀត»។ សូមមើលពីរបៀបដែលអ្នកបានបកប្រែឃ្លានេះនៅក្នុងជំពូក ១ៈ១។

​ក្លិន​របស់​អូន ក្រអូប​ជាង​គ្រឿង​ក្រអូប ទាំង​ប៉ុន្មាន​ទៅ​ទៀត

«ក្លិននៃប្រេងរបស់អូនគឺប្រសើរជាងក្លិនគ្រឿងក្រអូបទៅទៀត» (សូមមើល: rc://*/ta/man/translate/figs-ellipsis)

ក្លិន...ក្រអូប

សូមមើលពីរបៀបដែលអ្នកបានបកប្រែពាក្យទាំងនេះក្នុងជំពូក ១ៈ១។

គ្រឿង

រុក្ខជាតិស្ងួត ឬគ្រាប់ដែលមានក្លិនឈ្ងុយ ឬរសជាតិឆ្ងាញ់

បបូរ​មាត់​អូន...នៅ​ក្រោម​អណ្ដាត​របស់​អូន

ជួរទាំងនេះធ្វើឡើងវិញនូវគំនិតដូចគ្នានៅក្នុងពាក្យផ្សេងគ្នាសម្រាប់បញ្ជាក់អត្ថន័យ។ (សូមមើល: rc://*/ta/man/translate/figs-parallelism)

កូនក្រមុំបង​អើយ បបូរ​មាត់​អូន​មាន​រស‌ជាតិ​ផ្អែម

គូស្នេហ៍គិតថាការថើបរបស់នារីគឺផ្អែមដូចទឹកឃ្មុំ ឬព្រោះពាក្យដែលនាងនិយាយគឺពិរោះដូចទឹកឃ្មុំ។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

ដូច​ទឹក​ដម​របស់​ផ្កានៅ​ក្រោម​អណ្ដាត​របស់​អូន

គូស្នេហ៍គិតថាការថើបរបស់ស្ត្រីគឺផ្អែមល្ហែមដូចជាទឹកដោះគោ និងទឹកឃ្មុំ ​ឬនាងនិយាយសំដីផ្អែមដូចទឹកដោះគោ និងទឹកឃ្មុំ។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

សម្លៀក‌បំពាក់​របស់​អូន ​មាន​ក្លិន​ក្រអូប ដូច​ព្រៃ​ព្រឹក្សា​នៅ​ទឹកដី​លីបង់

«ក្លិននៃសម្លៀកបំពាក់របស់អូនគឺ ដូចជាក្លិននៃទឹកដីលីបង់»។ ដើមតាត្រៅជាច្រើនដុះនៅលីបង់។ ដើមតាត្រៅមានក្លិនល្អណាស់ ដូច្នេះលីបង់នឹងមានក្លិនឈ្ងុយ និងស្រស់។