km_tn/sng/02/08.md

3.1 KiB

ព័ត៌មានទូទៅ៖

នេះចាប់ផ្តើមផ្នែកទីពីរនៃគម្ពីរ

គាត់​កំពុង​តែ​មក

ត្រង់ថា «អូ» ត្រង់ទីនេះបន្ថែមការសង្កត់ធ្ងន់ទៅលើអ្វីដែលនៅខាងក្រោម។ របៀបផ្សេងទៀត នៃការបកប្រែៈ «ជាការពិត»

ទាំង​លោត​ផ្លោះ​គឺមកតាមជ្រលោងធំៗ

«លោតនៅលើភ្នំរត់យ៉ាងលឿននៅលើភ្នំ»។ អ្នកជាទីស្រឡាញ់រត់យ៉ាងលឿន និងទន់ភ្លន់ដូចសត្វក្តាន់សូម្បីតែនៅលើដីរដុបនៃភ្នំ ​និងតាមភ្នំក៏ដោយ។

ដូច​ក្ដាន់ ឬ​ប្រើស​ស្ទាវ

ស្ត្រីប្រៀបធៀបមនុស្សជាទីស្រឡាញ់របស់នាងជាមួយសត្វក្ដាន់ និងប្រើស​ស្ទាវ ពីព្រោះគាត់លឿន ហើយស្អាត និងសមសួនដូចសត្វទាំងនេះ។ (សូមមើល: rc://*/ta/man/translate/figs-simile)

ក្ដាន់

សូមមើលពីរបៀបដែលអ្នកបានបកប្រែពាក្យ «ក្ដាន់» នៅក្នុងជំពូក ៨ៈ២។

​ប្រើស​ស្ទាវ

«កូនពពែ» ឬ «កូនក្តាន់ឈ្មោល»

មើល គាត់​ឈរ​

ពាក្យថា «មើល» ត្រង់នេះបង្ហាញថា ស្រ្តីនោះបានអ្វីមួយដែលគួរឲ្យចាប់អារម្មណ៍។

នៅ​ខាង​ក្រៅ​ផ្ទះ

«នៅលើផ្នែកម្ខាងទៀតនៃជញ្ជាំងរបស់យើង»។ ស្ត្រីនេះនៅក្នុងផ្ទះហើយមនុស្សជាទីស្រឡាញ់របស់នាងគឺនៅខាងក្រៅផ្ទះ។

ក្រៅ​ផ្ទះរបស់យើង

ពាក្យថា «របស់យើង» សំដៅទៅលើស្ត្រី និងមនុស្សផ្សេងទៀតដែលនៅផ្ទះជាមួយនាង»

គាត់​អើត​តាម​បង្អួច

«គាត់សម្លឹងមើលតាមបង្អួច»

ហើយ​ពិនិត្យ​មើល​តាម​ចម្រឹង

«គាត់លួចមើលតាមបន្ទះឈើ»

​ចម្រឹង

បន្ទះឈើវែងដែលមនុស្សបានត្បាញជាមួយគ្នា ដើម្បីបង្កើតគម្របសម្រាប់បង្អួច ​ឬច្រកចូលផ្សេងទៀត