km_tn/rut/04/11.md

2.8 KiB

មនុស្សទាំងអស់ និងចាស់ទុំដែលនៅទីនោះ

"មនុស្សដែលកំពុងជួបជុំគ្នានៅជិតខ្លោងទ្វារ"

ចូលមកក្នុងផ្ទះរបស់លោក

មានទាំងន័យត្រង់ និងន័យធៀប។ កាលណានាងរស់រៀបការជាមួយលោកបូអូស នាងនឹងរើផ្ទះទៅរស់នៅជាមួួយគាត់។ ផ្ទះក៏អាចសំដៅទៅលើការក្លាយជាសមាជិក នៃក្រុមគ្រួសាររបស់លោកបូអូស ដោយធ្វើជាភរិយារបស់គាត់។ (សូមមើល rc://*/ta/man/translate/figs-metaphor)

ដូចជានាងរ៉ាជែល និងនាងលេអា

អ្នកទាំងពីរនាក់នេះជាភរិយារបស់លោកយ៉ាកុប ដែលបានប្តូរឈ្មោះទៅជាអ៊ីស្រាអែល។

បង្កើតជនជាតិអ៊ីស្រាអែល

«បង្កើតបានកូនជាច្រើន ដែលបានក្លាយជាប្រជាជាតិអ៊ីស្រាអែល»

សូមឲ្យលោកមានទ្រព្យសម្បត្តិស្តុកស្តុម្ភនៅអេប្រាតា

អេប្រាតាជាឈ្មោះរបស់ត្រកូល ដែលលោបូអូសជាកម្មសិទ្ធិនៅភូមិបេថ្លេហិម។

សូមព្រះអម្ចាស់ប្រទានពរឲ្យលោក

ព្រះជាម្ចាស់បានប្រទានពរយ៉ាងបរិបូណ៌ដល់ស្រុកយូដាតាមរយៈកូនប្រុសរបស់គាត់ឈ្មោះពេរេស។ ប្រជាជនសូមឲ្យព្រះជាម្ចាស់ប្រទានពរដល់លោកបូអូស តាមរបៀបស្រដៀងគ្នា គឺតាមរយៈកូនៗរបស់នាងរស់។ (សូមមើល rc://*/ta/man/translate/figs-metaphor)

លោកយូដា និងនាងតាម៉ារ

នាងតាម៉ាក៏ជាស្ត្រីមេម៉ាយដែរ។ កុលសម្ព័ន្ធយូដាបានបង្កើតកូនប្រុសមួយឲ្យនាង។

ព្រះអម្ចាស់ប្រទានពរឲ្យលោក និងនាងមានកូនចៅច្រើន

ព្រះអម្ចាស់នឹងប្រទានកូនចៅលោកបូអូសតាមរយៈនាងរស់។