km_tn/rut/03/01.md

3.1 KiB

ម្តាយក្មេក

សាច់ថ្លៃ៖ នាងណាអូមីជាម្តាយប្តីរបស់នាងរស់ ដែលបានស្លាប់។

កូនស្រី

នាងរស់បានក្លាយជាកូនស្រីរបស់នាងណាអូមី ដោយរៀបការជាមួយកូនប្រុសរបស់នាង និងដោយសកម្មភាពរបស់នាងក្នុងការមើលថែនាងណាអូមី ក្រោយពីត្រឡប់ទៅភូមិបេថ្លេហិមវិញ។

តើម៉ែមិនគួរនឹងរកកន្លែងមួយសម្រាប់កូន?

នាងណាអូមីបានប្រើសំណួរនេះដើម្បីប្រាប់នាងរស់ នូវអ្វីដែលនាងគ្រោងនឹងធ្វើ។ «ខ្ញុំត្រូវតែរកកន្លែងសម្រាប់កូន!» ឬ «ខ្ញុំត្រូវរកប្តីដើម្បីថែទាំកូន!» (សូមមើល rc://*/ta/man/translate/figs-rquestion)

កន្លែងមួយសម្រាប់កូន

អាចមានន័យថា ១) តាមន័យត្រង់គឺថាស្វែងរកផ្ទះឲ្យនាងរស់នៅ ឬ ២) ក្នុងន័យប្រៀបធៀបគឺថា ស្វែងរកប្តីដើម្បីមើលថែនាង។ នាងណាអូមីប្រហែលជាមានអារម្មណ៍ទាំងពីរនេះនៅក្នុងចិត្ត។ (សូមមើល rc://*/ta/man/translate/figs-metaphor)

ដែលកូនធ្វើការជាមួយស្រីបម្រើរបស់គាត់នោះ

«កម្មការីនីដែលកូនបានធ្វើការជាមួយ» (សូមមើល rc://*/ta/man/translate/figs-explicit)

ជាប់ជាសាច់ញាតិនឹងយើងដែរ

នាងណាអូមីប្រហែលជាបានប្រើសំណួរនេះ ដើម្បីរំលឹកនាងរស់អំពីអ្វីមួយ ដែលនាងបានប្រាប់នាងរួចហើយ។ ការបកប្រែផ្សេងទៀត «គាត់គឺជាសាច់ញាតិរបស់យើង» ។ (សូមមើល rc://*/ta/man/translate/figs-rquestion)

មើល៍!

ពាក្យនេះបញ្ជាក់ថា ឃ្លាខាងក្រោមគឺមានសារៈសំខាន់ណាស់។

ទៅលានបោកស្រូវ

ដើម្បីបោកស្រូវមានន័យថា ត្រូវបំបែកគ្រាប់ធញ្ញជាតិពីអង្កាម ដោយបោះធញ្ញជាតិនិងអង្កាមទៅក្នុងខ្យល់ ដែលធ្វើឲ្យខ្យល់បក់បោកចេញពីស្រូវ។