km_tn/rut/02/21.md

1.4 KiB

គាត់បានប្រាប់ខ្ញុំថា

«គាត់ថែមទាំងនិយាយមកខ្ញុំទៀតផង»។ នេះបញ្ជាក់ថា អ្វីដែលនៅខាងក្រោម គឺជាផ្នែកសំខាន់បំផុតនៃពាក្យរបស់លោកបូអូសមកនាងរស់។

ត្រូវនៅរើសកួរស្រូវក្បែរស្រីបម្រើរបស់ខ្ញុំ

លោកបូអូសបានសំដៅលើការការពាររាងកាយ ដែលអ្នកបម្រើរបស់គាត់អាចការពារដល់នាងបាន។

រើសស្រូវជាមួយ

«ធ្វើការ​ជាមួយ»

មិនត្រូវគេធ្វើបាប

អាចមានន័យថា ១) កម្មករផ្សេងទៀតអាចរំលោភបំពាននាងរស់ ឬព្យាយាមចាប់នាង និងដេកជាមួយនាង ឬ ២) នៅក្នុងវាលស្រែផ្សេងទៀតម្ចាស់អាចជ្រៀតជ្រែក ឬបញ្ឈប់នាងពីការរើសផលដំណាំរហូតដល់ចុងបញ្ចប់នៃការប្រមូលផល។