km_tn/rut/02/19.md

4.1 KiB

តើថ្ងៃនេះកូនបានទៅរើសស្រូវនៅឯណា តើកូនបានទៅធ្វើការនៅទីណា?

នាងណាអូមីបាននិយាយស្ទើរតែដូចគ្នា នៅក្នុងវិធីពីរផ្សេងគ្នាដើម្បីបង្ហាញថា នាងចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការដឹងពីអ្វី ដែលបានកើតឡើងចំពោះនាងរស់នៅថ្ងៃនោះ។ (សូមមើល rc://*/ta/man/translate/figs-parallelism)

សូមព្រះអម្ចាស់ប្រទានពរដល់គាត់

នាងណាអូមីកំពុងតែសុំព្រះ ឲ្យប្រទានរង្វាន់ដល់លោកបូអូសសម្រាប់សេចក្ដីសប្បុរសរបស់គាត់ ចំពោះនាងរស់​ និងនាងផ្ទាល់។

អ្នកដែលមិនបានបោះបង់ភក្តីភាពរបស់គាត់

«អ្នកណាបានបន្តស្មោះត្រង់»។ អាចមានន័យថា ១) បូអូសនឹកចាំពីកាតព្វកិច្ចរបស់គាត់ ចំពោះនាងណាអូមីក្នុងនាមជាសមាជិកគ្រួសារ ឬ ២) នាងណាអូមីកំពុងសំដៅទៅលើព្រះអម្ចាស់ ដែលបានធ្វើសកម្មភាពតាមរយៈលោកបូអូស ឬ ៣) ព្រះអម្ចាស់បានបន្តស្មោះត្រង់ចំពោះមនុស្សរស់និងមនុស្សស្លាប់។ (សូមមើល rc://*/ta/man/translate/figs-doublenegatives)

ចំពោះអ្នកនៅរស់

«ដល់ប្រជាជនដែលកំពុងរស់នៅ» ។ នាងណាអូមីនិងនាងរស់ជាអ្នកដែល«រស់នៅ»។ (សូមមើល rc://*/ta/man/translate/figs-abstractnouns)

អ្នកដែលបានស្លាប់

«ប្រជាជនដែលបានស្លាប់ទៅហើយ»។ ប្ដីនិងកូនប្រុសរបស់នាងណាអូមីគឺជា«អ្នកបានស្លាប់»។ (សូមមើល rc://*/ta/man/translate/figs-abstractnouns)

បុរសនេះគឺជាញាតិជិតដិតរបស់យើង គាត់ក៏ជាម្នាក់ដែលមានភារកិច្ចទទួលបន្ទុកថែរក្សាយើង

អ្នករំដោះ៖ ឃ្លាទីពីរនិយាយឡើងវិញ និងពង្រីកឃ្លាទីមួយ។ នេះជារបៀបនៃការសង្កត់ធ្ងន់របស់ភាសារហេព្រើរ។ (សូមមើល rc://*/ta/man/translate/figs-parallelism)

ទទួលបន្ទុកថែរក្សាយើង

អ្នករំដោះ៖ ញាតិសន្តានសាច់ញាតិគឺជាសាច់ញាតិបុរសដ៏ជិតស្និទ្ធម្នាក់ ដែលអាចជួយសង្គ្រោះស្ត្រីមេម៉ាយ ដែលគ្មានកូនពីការលំបាកខាងហិរញ្ញវត្ថុ ដោយរៀបការជាមួយនាង​ និងមានកូនជាមួយនាង។ គាត់ក៏នឹងទាមទារដីដែលសាច់ញាតិរបស់គាត់បានបាត់បង់ ដោយសារភាពក្រីក្រនិងជួយលោះសមាជិកគ្រួសារ ដែលបានលក់ខ្លួនទៅក្នុងទាសភាព។ (សូមមើល rc://*/ta/man/translate/figs-abstractnouns)