km_tn/rut/02/10.md

3.7 KiB

នាងរស់បានឱនមុខក្រាបដល់ដីពីមុខលោកបូអូស

ទាំងនេះគឺជាសកម្មភាពនៃការគោរព។ នាងបង្ហាញការគោរពចំពោះលោកបូអូស ដោយសារការដឹងគុណចំពោះអ្វីដែលគាត់បានធ្វើចំពោះនាង។ វាក៏ជាឥរិយាបថ នៃការបន្ទាបខ្លួនដែរ។

ហេតុអ្វីបានជាលោកប្រណីមេត្តាដល់ ដែលខ្ញុំ?

នាងរស់កំពុងសួរសំណួរពិត។

ជាជនបរទេស

នាងរស់បានសន្យានឹងភក្ដីភាពចំពោះព្រះនៃអ៊ីស្រាអែល ជាឯកជន ប៉ុន្តែ នាងត្រូវបានគេស្គាល់ជាសាធារណៈថា «ជនជាតិម៉ូអាប់» ។

មានគេប្រាប់ខ្ញុំ

អាចបញ្ជាក់ជាទម្រង់កិរិយាស័ព្ទសកម្ម។ «ប្រជាជនបានរាយការណ៍មកខ្ញុំ» ឬ «ប្រជាជនបានប្រាប់ខ្ញុំ» (សូមមើល rc://*/ta/man/translate/figs-activepassive)

មករស់នៅក្នុងចំណោមជនជាតិ

លោកបូអូសកំពុងសំដៅទៅលើនាងរស់ ដែលមករស់នៅជាមួយនាងណាអូមី នៅក្នុងភូមិនិងសហគមន៍ ប្រទេសមួយនិងសាសនាដែលនាងមិនស្គាល់។ (សូមមើល rc://*/ta/man/translate/figs-metonymy)

តបស្នងមកនាងវិញ

«សងអ្នកវិញ» ឬ «សងអ្នកវិញ»

ស្របតាមការដែលនាងប្រព្រឹត្ត

នេះជាទង្វើនៃជំនឿ ដោយជ្រើសរើសរស់នៅជាមួយណាអូមីនៅភូមិបេថ្លេហិម ហើយជឿទុកចិត្តលើព្រះរបស់ណាអូមី។

សូមព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែលប្រទានរង្វាន់ដល់នាងជាបរិបូរ

នេះជាកំណាព្យដែលស្រដៀងនឹងប្រយោគពីមុន។ បកប្រែផ្សេងទៀត « សូមឲ្យព្រះអម្ចាស់ប្រគល់មកអ្នកវិញលើសពីអ្វី ដែលអ្នកបានឲ្យទៅទៀត» (សូមមើល rc://*/ta/man/translate/figs-parallelism)

នាងបានមកជ្រកក្រោមម្លប់បារមីរបស់ព្រះអង្គ

លោកបូអូសប្រើរូបភាពបក្សីជាម្ដាយក្រុងកូនមាន់នៅក្រោមស្លាបជាការ ការពារដល់ពួកគេ នេះដើម្បីពិពណ៌នាអំពីការការពាររបស់ព្រះចំពោះអ្នក ដែលទុកចិត្តលើព្រះអង្គ។ បកប្រែផ្សេងទៀត «នៅក្នុងការថែរក្សាប្រកបដោយសុវត្ថិភាពរបស់ព្រះអង្គ ដែលអ្នកបានទុកចិត្តលើ» (សូមមើល rc://*/ta/man/translate/figs-metaphor)