km_tn/rut/01/19.md

3.1 KiB

នៅពេល

វាបានកើតឡើង។ នេះជាសញ្ញាណនៃដំណើររឿងថ្មី។ (សូមមើល rc://*/ta/man/translate/writing-newevent)

ស្រុកទាំងអស់

«អ្នករាល់គ្នានៅក្នុងទីក្រុង» (សូមមើល rc://*/ta/man/translate/figs-metonymy)

តើនេះគឺជាណាអូមីឬ?

ជាច្រើនឆ្នាំមកហើយ ដែលនាងណាអូមីរស់នៅភូមិបេថ្លេហិម ហើយលែងមានប្ដីនិងកូនប្រុសពីរទៀត ទំនងជាស្ដ្រីទាំងនោះកំពុងបង្ហាញការសង្ស័យថា តើស្ដ្រីនេះពិតជានាងណាអូមីមែនឬអត់។

សូមកុំហៅខ្ញុំថា ណាអូមីទៀតអី

ឈ្មោះ «ណាអូមី» មានន័យថា «ការរីករាយរបស់ខ្ញុំ» ។ ដោយសារនាងណាអូមីបានបាត់បង់ស្វាមី និងកូនប្រុស នាងមិនមានអារម្មណ៍ថា ជីវិតរបស់នាងត្រូវនឹងឈ្មោះនាងទៀតឡើយ។

ជូរចត់

នេះជាការបកប្រែអត្ថន័យនៃឈ្មោះ។ វាក៏ត្រូវបានបកប្រែជាញឹកញាប់យោងទៅតាមសំឡេងរបស់វាថា «ម៉ារ៉ា» ។ (សូមមើល rc://*/ta/man/translate/translate-names)

ពេលខ្ញុំចាកចេញទៅ ខ្ញុំមានអ្វីគ្រប់យ៉ាង ប៉ុន្តែ ព្រះអង្គបានធ្វើឲ្យខ្ញុំទៅជាបាតដៃទទេ

ពេលនាងណាអូមីចាកចេញពីភូមិបេថ្លេហិម ប្ដីនិងកូនប្រុសពីរនាក់នៅរស់នាងសប្បាយចិត្តណាស់។ នាងណាអូមីបន្ទោសព្រះអម្ចាស់ ចំពោះការស្លាប់របស់ស្វាមីនិងកូនប្រុស ដោយនិយាយថា ទ្រង់បានធ្វើឲ្យនាងវិលត្រឡប់ទៅភូមិបេថ្លេហិម ដោយគ្មានពួកគេ ហើយឥឡូវនេះនាងមានចិត្តជូរចត់ និងមិនសប្បាយចិត្ត។

កាត់ទោសខ្ញុំ

«វិនិច្ឆ័យទោសខ្ញុំថាមានកំហុស»

ធ្វើឲ្យខ្ញុំរងទុក្ខបំផុត

«បាននាំមកនូវទុក្ខវេទនាមកលើខ្ញុំ» ឬ «បាននាំមកនូវសោកនាដកម្មដល់ខ្ញុំ» ។