km_tn/rom/16/17.md

3.7 KiB

ប្រយោគភ្ជាប់

លោកប៉ូលផ្តល់ការដាស់តឿនចុងក្រោយដល់អ្នកជឿអំពី ភាពសាមគ្គី និងការរស់នៅសម្រាប់ព្រះជាម្ចាស់។

បងប្អូន

នៅទីនេះសំដៅដល់គ្រិស្តបរិស័ទ ដែលរួមបញ្ចូលទាំងបុរស និងស្ត្រី។

គិតពីអ្នក

«មើលសម្រាប់»។

ដែលធ្វើឲ្យបងប្អូនបាក់បែក និងមានការរវាតចិត្ត

ឃ្លានេះសំដៅដល់អស់អ្នកដែលឈ្លោះប្រកែក និងធ្វើឲ្យពួកគេឈប់ទុកចិត្តលើព្រះយេស៊ូ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «អ្នកណាដែលធ្វើឲ្យអ្នកជឿទាស់ទែងជាមួយអ្នកដទៃ និងឈប់មានជំនឿលើព្រះជាម្ចាស់»។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)

ពួកគេបានធ្វើហួសពីសេចក្តីបង្រៀនដែលបងប្អូនបានរៀនហើយ

«ពួកគេបង្រៀន ការដែលមិនយល់ព្រមជាមួយសេចក្តីពីត​ដែលអ្នកបានរៀនរួចហើយ»។

ចូរបែរចេញឲ្យឆ្ងាយពីពួកគេ

«ចូរនៅឲ្យឆ្ងាយពីពួកគេ»។

ប៉ុន្តែ សម្រាប់ក្រពះរបស់ពួកគេវិញ

ពាក្យ «ក្រពះ» នៅទីនេះ ជាន័យធៀបដែលសំដៅដល់បំណងប្រាថ្នាសាច់ឈាម។ ការបម្រើក្រពះ តំណាងឲ្យការបំពេញបំណងប្រាថ្នារបស់ពួកគេ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ប៉ុន្តែ ពួកគេចង់ត្រឹមតែបំពេញបំណងប្រាថ្នាខាងសាច់ឈាមរបស់ពួកគេ»។ (សូមមើលៈ [[rc:///ta/man/translate/figs-metonymy]] និង [[rc:///ta/man/translate/figs-metaphor]] )

តាមរយៈសំដីស្រទន់ និងពាក្យបញ្ជោររបស់ពួកគេ

ពាក្យ «សម្តីស្រទន់» និង «ពាក្យបញ្ជោរ» មានន័យជាគោលដូចគ្នា។ លោកប៉ូលបញ្ជាក់ពីរបៀបដែលមនុស្សទាំងនេះ ទទួលអ្នកជឿ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ដោយនិយាយការដែលហាក់ដូចជាល្អ និងពិត» ។ (សូមមើលៈ rc://*/ta/man/translate/figs-doublet)

ទៀងត្រង់

ពាក្យនេះសំដៅដល់អស់អ្នកដែលធម្មតា គ្មានបទពិសោធន៍ ហើយ គ្មានកិច្ចកល្ប។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «អស់អ្នកដែលទុកចិត្តពួកគេដោយចិត្តទៀងត្រង់» ឬ «អស់អ្នកដែលមិនដឹង ថាគ្រូទាំងនេះ ដែលបំភាន់ពួកគេ»។